ទទួលទាន​ទឹក​តិចពេក​ក៏​គ្រោះថ្នាក់​ដូច​ទទួលទាន​ស្រា​, ស្រា​បៀរ​

ការស្រាវជ្រាវថ្មី១រកឃើញថា ការកាន់ចង្កូតយានជំនិះពេលសរីរាង្គអ្នកត្រូវ “ស្រេក” ក៏គ្រោះថ្នាក់ដូចពេលអ្នកកំពុងរងឥទ្ធិពលរបស់ការទទួលទានស្រា, បៀរ ។

ពួកអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Loughborough (អង់គ្លេស) រកឃើញថា អ្នកបើករថយន្តទទួលទានទឹក ២៥ មីលីលីត្រ (ប៉ុន្មានក្រេប) ក្នុង១ម៉ោង (កម្រិតទូន្មានគឺ ២០០ មីលីលីត្រ/១ម៉ោង) បង្កគ្រោះថ្នាក់ច្រើនជាង ២ ដង អ្នកបើករថយន្តទទួលទានទឹកគ្រប់គ្រាន់ ។ រឿងនេះមានន័យថា ការឲ្យសរីរាង្គ “ស្រេក” ទឹកក៏បង្កឥទ្ធិពលអសកម្មដល់យើង ដូចពេលយើងត្រូវស្រវឹងជាតិអាល់កុល ។

ដូច្នេះ តើទឹកសំខាន់ចំពោះសរីរាង្គយើងយ៉ាងដូចម្តេច ?

តាមអ្នកជំនាញការ មនុស្សត្រូវការទឹក ព្រោះយើងត្រូវបានបង្កើតពីទឹក ។ ទឹកដណ្តើមដល់ ៧៨% រចនាសម្ព័ន្ធខួរក្បាល និង ២/៣ ទម្ងន់ខ្លួនរបស់យើង ។

ទឹកជាមធ្យោបាយដឹកជញ្ជូនពពួកសារជាតិកាបូអ៊ីដ្រាត, ប្រូតេអ៊ីន និងវីតាមីន, ដែលរក្សាតួនាទីចាំបាច់ក្នុងរក្សាជីវិតឲ្យផ្នែកទាំងឡាយរបស់សរីរាង្គ ។ ភារកិច្ចមួយទៀត ក៏សំខាន់ណាស់ដែររបស់ទឹក គឺដឹកជញ្ជូនសារជាតិសំណល់ចេញក្រៅរាងកាយរបស់យើង ។

ប៉ុន្តែ ការស្រាវជ្រាវទាំងឡាយបង្ហាញថា ពិនិត្យជារួម យើងកំពុងទទួលទានទឹកតិចជាង ប្រៀបនឹងសំណូមពរ ។ ការស្រាវជ្រាវមួយកាលពីខែកន្លងទៅ នៅអង់គ្លេសព្រមានថា ចំនួនមនុស្សត្រូវចូលមន្ទីរពេទ្យ ដោយសារជំងឺក្រួសតម្រងនោម កំពុងកើនឡើង ហើយដែលមូលហេតុចំបង គឺបណ្តាលពីការឲ្យសរីរាង្គបាត់ ឬ ខ្វះទឹក ។

. សញ្ញាបញ្ជាក់ថា អ្នកកំពុងត្រូវបាត់ទឹក ឬ ខ្វះទឹក
សញ្ញា១ក្នុងចំណោមសញ្ញាដំបូងៗ របស់បាតុភូតបាត់ទឹក ឬខ្វះទឹក គឺយើងមានអារម្មណ៍ស្រេក ។ សញ្ញាទូទៅផ្សេងទៀត រួមមានទាំងការឈឺក្បាល, គេងស្រឹម និងអារម្មណ៍ងងឹតមុខ, វិលមុខ ។

ចំនួនដងនៃការបត់ជើងតូច ក៏អាចជាសញ្ញាព្រមាន ។ មនុស្សធំមានមុខសញ្ញាល្អធម្មតា មាននិន្នាការបត់ជើងតូចតិចបំផុត ៤ ដង ក្នុង១ថ្ងៃ ។ ប៉ុន្តែ វិធីល្អបំផុត ដើម្បីដឹងសរីរាង្គមានខ្វះទឹក ឬ អត់ គឺការត្រួតពិនិត្យពណ៌ទឹកនោម ។ ប្រសិន ទឹកនោមពណ៌លឿងស្រាល គឺល្អបំផុត ។ ពណ៌ទឹកនោមដិតជាង ជាសញ្ញាប្រាប់ថា សារជាតិសំណល់នេះកំពុងខាប់ជាង មានន័យថា អ្នកកំពុងទទួលទានទឹកមិនគ្រប់ ។

. យើងគួរទទួលទានទឹកប៉ុន្មាន ?
ស្ថាប័នសុវត្ថិភាពអាហារអឺរ៉ុបទូន្មានស្ត្រីគួរទទួលទាន ១,៦ លីត្រ (៨ កែវ) ក្នុង១ថ្ងៃ ។ ក្នុងពេលនោះ បុរសត្រូវការទឹក ២ លីត្រ (១០ កែវ) ហើយកុមារតូចៗគឺ ១,៣ លីត្រ (៦,៥ កែវ) ។

. ពេលណាសរីរាង្គត្រូវបាត់ទឹក ?
ស្ថានភាពបាត់ទឹកស្រាល កើតឡើងពេលយើងបាត់ប្រមាណ ១-២% ចំណុះទឹកធម្មតារបស់សរីរាង្គ ។ ឧបករណ៍ដូចជា ចំពោះមនុស្សម្នាក់ទម្ងន់ ៧០ គ.ក្រ សរីរាង្គផ្ទុក ៤២ លីត្រទឹក, គេត្រូវទឹកស្រាល ប្រសិនខ្វះ ៨៤០ មីលីលីត្រ ឬ ៤ កែវ ។

ប៉ុន្តែសូម្បីតែនៅស្ថានភាពបាត់ ឬ ខ្វះទឹកស្រាលនេះ មនុស្សចាប់ផ្តើមមានអារម្មណ៍ច្របូកច្របល់, ការប្រមូលផ្តុំ និងចងចាំរយៈពេលខ្លី ចាប់ផ្តើមរងឥទ្ធិពល ៕


Related Posts