ស្អំ​​ទឹកកក ត្រង់​កញ្ចឹង​ក ២ដង​ក្នុង​មួយ​ថ្ងៃ ​ជួយ​អ្នក​បាន​ច្រើន​ហួស​ពី​ការ​ស្មាន

ការស្អំដុំទឹកកក នៅត្រង់កញ្ចឹងក ឬចំណុច «ហ្វេងហ្វូ» (Feng Fu) រយៈពេល២០នាទី ពិតជាអាចជួយអ្នកបានច្រើនយ៉ាង ដូចទៅនឹងការចាក់ម្ជុលវិទ្យាសាស្ត្រចិនអីចឹង។ ចំណុចត្រង់កញ្ចឹងក ឬ ចំណុចហ្វេងហ្វូ ត្រូវបានប្រើប្រាស់ដោយអ្នកចាក់ម្ជុលវិទ្យាសាស្ត្រ ដោយសារតែវាជាប់ពាក់ព័ន្ធ ទៅនឹងតំបន់សុខភាពផ្សេងៗគ្នាជាច្រើន។

ស្អំ​​ទឹកកក ត្រង់​កញ្ចឹង​ក ២ដង​ក្នុង​មួយ​ថ្ងៃ ​ជួយ​អ្នក​បាន​ច្រើន​ហួស​ពី​ការ​ស្មាន

វិធីអនុវត្តន៍គេងផ្កាប់មុខ និងដាក់ដុំទឹកកកស្អំត្រង់កញ្ចឹងក រួចទុកវាចោលរយៈពេល២០នាទី។ អ្នកប្រហែលជាមានអារម្មណ៍ថាត្រជាក់ រយៈពេល ៣០-៤០វិនាទីដំបូង ប៉ុន្តែក្រោយមកវានឹងក្តៅឧណ្ហៗវិញ។ ធ្វើវានៅពេលព្រឹកមុនទទួលទានអាហារពេលព្រឹកម្តង និងនៅពេលយប់ម្តង ជារៀងរាល់ ២ ឬ ៣ ថ្ងៃម្តង។

អត្ថប្រយោជន៍

– ជួយឲ្យដំណេករបស់អ្នកកាន់តែប្រសើរឡើង

– ជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើង

– បន្ថយការឈឺក្បាល ឈឺធ្មេញ និង ឈឺសន្លាក់

– បំបាត់ជំងឺផ្ដាសាយញឹកញាប់

– ជួយឲ្យការដកដង្ហើមកាន់តែប្រសើរឡើង

– ព្យាបាលបញ្ហាក្រពះពោះវៀន

– គ្រប់គ្រងជំងឺនៃក្រពេញទីរ៉ូអ៊ីត

– ជួយការពារពីជំងឺហឺត

– ជួយបំបាត់ឈឺសន្លាក់ដៃជើង

– គ្រប់គ្រងភាពតានតឹង អស់កម្លាំង និងការបាក់ទឹកចិត្ត

គួរបញ្ជាក់ផងដែរថា វិធីសាស្ត្រនេះមិនមែនជាការព្យាបាលឡើយ តែវាជាការធ្វើឲ្យរាងកាយទាំងមូលប្រសើរឡើង ជំរុញការសម្រាកលំហែយ៉ាងជ្រាលជ្រៅ និង នាំយកតុល្យភាពឲ្យរាយកាយវិញ។

ចំណាំអ្នកមិនគួរអនុវត្តវិធីសាស្ត្រនេះឡើយ ប្រសិនបើអ្នកមានផ្ទៃពោះ ប្រើប្រាស់ឧបករណ៍គ្រប់គ្រងចង្វាក់បេះដូង (Pacemaker) មានជំងឺឆ្កួតជ្រូក ឬ វិកលចរិត៕

ប្រភព ៖ sabay

  • ស្អំ​​ទឹកកក ត្រង់​កញ្ចឹង​ក ២ដង​ក្នុង​មួយ​ថ្ងៃ ​ជួយ​អ្នក​បាន​ច្រើន​ហួស​ពី​ការ​ស្មាន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:សុខភាព
Tags: