ព្រះ​អើយ ! ជីវិត​កម្មករ​៤០​នាក់​នៅ​លើ​រថយន្ត

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ក្រឡាប់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​-​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ស្ថិត​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ឧដុង្គ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-3787 បាន​ដឹក​កម្មករ​ប្រមាណ​៤០​នាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៥១​ក្នុង​ល្បឿន​លឿន លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​កម្មករ​-​កម្មការិនី​របួសធ្ងន់​ស្រាល​ដេក​រដូករ​ណែ​ក​ពេញ​លើ​ផ្លូវ ក្នុង​នោះ​៨​នាក់​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕