អូឡាំពិក៖ មូលហេតុ​​ ដែល​បាល់​ទាត់​លេង​មុន​​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ

ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​ ២០១៦ នៅ​ទីក្រុង​ Rio ​​ប្រទេស​ប្រេស៊ីល​ ​នឹង​​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ​​នៅ​ថ្ងៃ​សុក្រ​ទី​០៥ ខែ​សីហា​ខាង​មុខ​នេះ ​ប៉ុន្តែ​សម្រាប់​វិញ្ញាសា​បាល់ទាត់ នឹង​ចាប់​ផ្ដើម​​​​លេង​​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​ មាន​ន័យ​ថា​លេង​មុន​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ។ តើ​ប្រិយមិត្ត​ ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​​ទេ?

 

អូឡាំពិក៖ មូលហេតុ​​ ដែល​បាល់​ទាត់​លេង​មុន​​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ

 

ហេតុ​ផល​គឺ​សាមញ្ញ​ទេ ដោយសារ​តែ​វិញ្ញាសា​បាល់ទាត់​ មាន​​ច្រើន​ប្រកួត ​និង​ច្រើន​ថ្ងៃ។ ក្រុម​បុរស​១៦ និង​ក្រុម​​បាល់ទាត់​​នារី​១២ ​នឹង​លេង​សរុប​៥៨​ប្រកួត​ រយៈពេល​១២​ថ្ងៃ និង​សម្រាក​៦​ថ្ងៃ។ ការ​ប្រកួត​វគ្គ​ចែក​ពូល​ ក្រុម​បាល់ទាត់​នារី នឹង​លេង​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ ដោយ​ក្រុម​ស៊ុយអែត ប៉ះ​អាហ្វ្រិក​ខាង​ត្បូង​ ខណៈ​ដែល​វគ្គ​ចែក​ពូក​បុរស​ ​នឹង​លេង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ អ៊ីរ៉ាក់ ប៉ះ​ដាណឺម៉ាក ​នា​វេលា​ម៉ោង​១១:០០​នាទី​យប់​ដូច​គ្នា។

 

អូឡាំពិក៖ មូលហេតុ​​ ដែល​បាល់​ទាត់​លេង​មុន​​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ

 

វគ្គ​ចែក​ពូក​បាល់ទាត់​បុរស៖

 

– ពូល A: ប្រេស៊ីល អាហ្វ្រិក​ខាង​ត្បូង អ៊ីរ៉ាក់ ដាណឺម៉ាក
– ពូល B: ​ស៊ុយអែត កូឡុំប៊ី ​នីហ្សេរីយ៉ា ​ជប៉ុន
– ពូល C: ហ្វីជី កូរ៉េខាងត្បូង ម៉ិកស៊ីកូ ​អាល្លឺម៉ង់
– ពូល D: ហុងឌុយរ៉ាស់ ​អាល់ហ្សេរី ព័រទុយហ្គាល់​ អាហ្សង់ទីន

 

វគ្គ​ចែក​ពូល​​បាល់ទាត់​នារី៖

 

– ពូល E: ​ប្រេស៊ីល​ ចិន ស៊ុយអែត ​អាហ្វ្រិក​ខាង​ត្បូង
– ពូល F: ​កាណាដា អូស្ត្រាលី ហ្ស៊ីមបាវ៉េ ​អាល្លឺម៉ង់
– ពូល G: ​អាមេរិក នូវែលហ្សេឡង់ ​បារាំង កូឡុំប៊ី

 

តើ​ក្រុម​ណា សង្ឃឹម​អាច​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ?

 

អូឡាំពិក៖ មូលហេតុ​​ ដែល​បាល់​ទាត់​លេង​មុន​​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ

Neymar (ស្តាំ) ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ត្រៀម​អូឡាំពិក

 

ម្ចាស់​ផ្ទះ​ប្រេស៊ីល ដែល​មាន​ប្រធាន​ក្រុម​ Neymar របស់​ក្លឹប​ FC Barcelona​​ ​ជា​ក្រុម​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ អាច​នឹង​ឈ្នះ​មេដាយ​មាស​​ជា​លើក​ដំបូង​សម្រាប់​ក្រុម​បាល់ទាត់​ U-23 បុរស បន្ទាប់​ពី​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​អូឡាំពិក​ទីក្រុង​ឡុងដុង​ ឆ្នាំ​២០១២។

 

អូឡាំពិក៖ មូលហេតុ​​ ដែល​បាល់​ទាត់​លេង​មុន​​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ

ក្រុម​ម៉ិកស៊ីកូ កាល​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ឆ្នាំ​២០១២

 

ប៉ុន្តែ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ម៉ិកស៊ីកូ ​​​អាច​នឹង​​បន្ត​ភាព​ខ្លាំង​ដដែល ខណៈ​ដែល​អាល្លឺម៉ង់ ក៏​​មាន​សមត្ថភាព​កីឡាករ​ល្អៗ​ច្រើន​ដែរ។

 

អូឡាំពិក៖ មូលហេតុ​​ ដែល​បាល់​ទាត់​លេង​មុន​​ថ្ងៃ​បើក​ឆាក​២​ថ្ងៃ

ក្រុម​បាល់ទាត់​នារី​អាមេរិក លើក​ពាន​ World Cup ឆ្នាំ​មុន

 

រីឯ​​ក្រុម​នារី​វិញ អាមេរិក​​ដែល​ឈ្នះ​មេដាយ​មាស​កាល​អូឡាំពិក​​​ឆ្នាំ​២០១២ ​និង​ឈ្នះ​ World Cup កាល​ឆ្នាំ​មុន​ អាច​នឹង​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​​នេះ​ទៀត​ ខណៈ​ដែល​​ក្រុម​​នារី​បារាំង​ ​អាល្លឺម៉ង់ និង​ស៊ុយអែត ​ក៏​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ផង​ដែរ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC | Wiki