ដំណាង​ក្រុមហ៊ុន ម៉ែន សារុន ណែនាំ​របៀប​ពិសោធ​មី​ដែលមាន​សារធាតុ​គីមី

ដើម្បីជ្រាបកាន់តែច្បាស់ពីវិធីពិសោធនេះ សូមទស្សនាខ្សែវីដេអូនៃការណែនាំរបស់ តំណាងក្រុមហ៊ុនទាំងស្រុងដូចតទៅ ៖


សម្រាប់អ្នកដែលមានការងាររវល់ច្រើន មីគឺជាជម្រើសទីមួយដែលគេនិយមទទួលទានបំផុត ព្រោះមិនសូវចំណាយពេលយូរក្នុងការចម្អិន ក៏ដូចជាគ្រឿងផ្សំច្រើននោះទេ ។ អ្វីដែលជាតម្រូវការដូចៗគ្នាសម្រាប់អ្នកទទួលទាននោះគឺចង់បានមីដែលផលិតឡើងមានស្តង់ដារអណាម័យត្រឹមត្រូវ ជាពិសេសមិនមានផ្ទុកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព ។ តើធ្វើដូចម្តេចទើបអាចដឹងថាមីប្រភេទណាដែលមិនមានផ្ទុកសារធាតុគីមី ?បើតាមការពន្យល់ណែនាំរបស់តំណាងក្រុមហ៊ុន ម៉ែន សារុន ទៅកាន់ក្រុមប្រិតិភូគ្រូបង្គោលក្នុងតំបន់សម្រាប់សមាជិកអាស៊ាន បានឱ្យដឹងថា មានវិធីសាស្ត្រងាយស្រួលបំផុតដែលអាចឱ្យយើងពិសោធដឹងថាមីមាន ឬ មិនមានផ្ទុកសារធាតុគីមី ។

ដំណាង​ក្រុមហ៊ុន ម៉ែន សារុន ណែនាំ​របៀប​ពិសោធ​មី​ដែលមាន​សារធាតុ​គីមី

 វិធីសាស្ត្រដ៏ងាយស្រួលនោះគឺស្រុសមីជាមួយទឹលក្តៅធម្មតា ដោយពុំដាក់គ្រឿង បន្ទាប់មករង់ចាំរយៈពេលពីរទៅបីនាទីនឹងឃើញពីលក្ខណៈប្រែប្រួល គួរឱ្យកត់សម្គាល់ចំនួនបីចំណុច ។ ចំណុចទីមួយប្រសិនបើមីមានផ្ទុកសារ ធាតុគីមីនោះវានឹងមានការប្តូរពណ៌ ទីពីរសរសៃមីរីកធំ បឺតទឹក ហើយឆាប់ផុយ និង ទីបីមានក្លិនដូចជាតិថ្នាំម្យ៉ាង ។ ដោយឡែកមីដែលមិនមានសារធាតុគីមី មិនមានការប្រែប្រួលបីចំណុចនេះទេ ។

ប្រភព ៖ pmhotnews

  • ដំណាង​ក្រុមហ៊ុន ម៉ែន សារុន ណែនាំ​របៀប​ពិសោធ​មី​ដែលមាន​សារធាតុ​គីមី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: