ភ្លៀង​​​លាយ​ឡំ​​និង​​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​​ឆ្នេរ​​​សមុទ្រ​​កម្ពុជា អាច​បន្ត​ដល់​​ថ្ងៃ ៥ សីហា

ភ្លៀងធ្លាក់ជោកជាំលាយឡំ និងខ្យល់បោកបក់ខ្លាំង នៅតំបន់មាត់សមុទ្រ កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦ បានធ្វើឲ្យ កន្លែងមួយចំនួននៅតំបន់ខាងលើរងជំនន់ទឹកភ្លៀង តួយ៉ាងនៅផ្សារវាលរេញ ខេត្តព្រះសីហនុ។

ភ្លៀង​​​លាយ​ឡំ​​និង​​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​​ឆ្នេរ​​​សមុទ្រ​​កម្ពុជា អាច​បន្ត​ដល់​​ថ្ងៃ ៥ សីហា

 

បើតាមការឲ្យដឹងពីលោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក បានប្រាប់ Sabay ថា ស្ថានភាពខាងលើគឺដោយសារខ្យល់មូលសុងនិរតីបង្កើតឥទ្ធិពល ដូចនេះតំបន់ដែលចាប់ផ្ដើមទទួលរងឥទ្ធិពលមុនគេ គឺតំបន់មាត់សមុទ្រ។

“ខ្យល់បោកបក់ពីសមុទ្រកាត់ឈូងសមុទ្រថៃ មកលើយើង ចឹងហើយបានធ្វើឲ្យមានភ្លៀងធ្លាក់គំហុក។ មួយទៀតស្ថានភាពភូមិសាស្ត្រតំបន់ភ្នំ ដែលជារនាំង ធ្វើឲ្យមានកើតពពកច្រើន បង្កឲ្យភ្លៀងធ្លាក់ច្រើន”។ នេះបើតាមការបញ្ជាក់ពី លោក រីណា។

យោងតាមការព្យាករណ៍ ផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលខ្យល់មូសុងខាងលើអាចធ្វើឲ្យភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា លាយឡំ និងខ្យល់បក់បោកខ្លាំងនៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ០២ សីហា បន្តដល់ថ្ងៃទី០៥ សីហា ឆ្នាំ២០១៦។ ស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកចេញនេសាទតាមសមុទ្រ និងអ្នកទេសចរ៕

អត្ថបទ៖ មាន រតនា

ប្រភព៖ sabay

  • ភ្លៀង​​​លាយ​ឡំ​​និង​​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​​ឆ្នេរ​​​សមុទ្រ​​កម្ពុជា អាច​បន្ត​ដល់​​ថ្ងៃ ៥ សីហា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: