សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

6 Videos


មឿង ចាន់ធី គឺជាបេក្ខជនម្នាក់នៅក្នុងកម្មវិធី «ពេញចិត្តឬអត់?» ដែលឡើងប្រកួតសមត្ថភាពច្រៀងធ្វើត្រាប់តាមសំឡេងរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ សុខ ពិសី ។ ការធ្វើត្រាប់តាមសំឡេងច្រៀងរបស់ សុខ ពិសី នេះត្រូវបានក្មេងប្រុស មឿង ចាន់ធី ធ្វើត្រាប់បានយ៉ាងល្អឥតខ្ចោះ និង ដូចសឹងតែមួយរយភាគរយ ដែលប្រការនេះបានធ្វើឱ្យមានការលើកឡើងបែបលេងសើចថា ឥលូវនេះអ្នកគាំទ្រ សុខ ពិសី មួយចំនួនកំពុងភ័យបុកពោះ ព្រោះវត្តមានសំឡេងរបស់ មឿង ចាន់ធី ដូចសំឡេង សុខ ពិសី ពេក ។

សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

P9

សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

មឿង ចាន់ធី តែងតែឡើងបង្ហើរសំនៀងរបស់ខ្លួនធ្វើត្រាប់តាមសំឡេងរបស់ សុខ ពិសី នៅលើឆាកកម្មវិធី «ពេញចិត្តឬអត់?» ហើយរាល់ពេលក្មេងប្រុសម្នាក់នេះច្រៀងម្តងៗគឺទទួលបានការគាំទ្រខ្លាំង ដោយសារតែសំឡេង និង ការធ្វើត្រាប់នោះដូចទៅនឹងម្ចាស់សំនៀងដើម ។

សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ទៀតនោះ គឺនៅពេល មឿង ចាន់ធីរហស្សនាមថា សុខ ពិសី ឆ្នាំ ២០១៦ នេះបានតុបតែងខ្លួន និង ស្លៀកពាក់ដូច សុខ ពិសីដោយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រិយមិត្តអ្នកទស្សនា ។

សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

ទោះយ៉ាងណាវត្តមានរបស់បេក្ខជន មឿង ចាន់ធី ដែលធ្វើត្រាប់តាមសំឡេងរបស់ សុខ ពិសី នេះគឺគ្រាន់តែជាគាំទ្រ ការស្រឡាញ់ពេញចិត្តមួយរបស់ប្អូនប្រុសមានចំពោះ សុខ ពិសី ដោយមិនមានចិត្តទៅចង់ទៅប្រកួតប្រជែងជាមួយតារាក្នុងដួងចិត្តឡើយ ។

សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

ណាមួយនេះគ្រាន់តែជាការបង្ហាញសមត្ថភាពមួយដែលខ្លួនមាន ជូនប្រិយមិត្តទស្សនិកជនបានដឹង ហើយក៏មិនអាចទៅរួចដែរ ដែលអ្នកគាំទ្រ សុខ ពិសី ភ័យបុកពោះនោះវាគ្រាន់លើកឡើងក្នុងន័យលេងសើចប៉ុណ្ណោះ ។

សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)សុខ ពិសី មាន​គូប្រជែង​ថ្មី​ហើយ​ពេលនេះ​? (​មាន​វីដេអូ​)

ចង់ដឹងថា សមត្ថភាពធ្វើត្រាប់តាមសំឡេងតារាចម្រៀង សុខ ពិសី របស់ក្មេងប្រុស មឿង ចានធី ធ្វើឱ្យមានការចាប់អារម្មណ៍ និង ដូចកម្រិតណានោះ សូមទស្សនាវីដេអូនេះ ៕ សាកល