នេះ​ជា​បច្ចេក​វិទ្យា​ថ្មីៗ​ដែល​បំពាក់​លើ Galaxy Note 7 ដែល​ទើប​បង្ហាញខ្លួន!

នាពេលនេះ Galaxy Note 7 មានវត្តមានជាផ្លូវការហើយ ដែលយើងអាច ឃើញរូប រាងពិត របស់វា និងចំនុចពិសេសៗ ជាច្រើន ដែល Samsung បានពាំនាំមក ឲ្យអ្នក ប្រើប្រាស់ បានស្គាល់ និងបានប្រើ បច្ចេកវិទ្យា ពិសេសៗ មុនគេ។ សម្រាប់អត្ថបទនេះ យើងលើកយក បច្ចេកវិទ្យាថ្មីៗ ដែលបំពាក់លើ ផាប្លេតនេះ លើកដំបូង ក្នុងប្រវត្តិសាស្រ្តត្រកូល Galaxy Note ។

ទាំងនេះជាបច្ចេកវិទ្យា ដែលពិសេសៗ ហើយក៏មានខ្លះ ជាបច្ចេកវិទ្យាដំបូង ដែលបំពាក់ផាប្លេត ផងដែរ៖

បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក (Iris Scanner)
បច្ចេកវិទ្យាផ្ទេរប្រាក់ Samsung Pay
បច្ចេកវិទ្យាថ្មីៗប្រើប្រាស់ជាមួយ Gear 360
បច្ចេកវិទ្យាធន់មិនជ្រាបទឹក (IP68)
កាមេរ៉ា Aperture មានទំហំធំជាងមុន
ទ្រនាប់ស្គេនម្រាមដៃ សម្គាល់រហ័សជាងមុន
អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB
អាចបន្ថែមមេម៉ូរីដល់ 256GB
ប្រើ USB Type-C
កំណែប្រែថ្មីលើ Always-On display


សូមទស្សនារូបភាពខាងក្រោម៖

យើងឃើញមានបច្ចេកវិទ្យាដំបូងដែលបំពាក់លើត្រកូល Galax Note ដំបូងនេះ មានដូចជា បច្ចេកវិទ្យាស្គេន ប្រស្រីភ្នែក និងបច្ចេកវិទ្យា ធន់មិនជ្រាប ទឹកជាដើម។ ហើយនេះ ជាការឈាន មុខមួយជំហ៊ាន ទៀតហើយ លើសពីក្រុមហ៊ុន ផលិតស្មាតហ្វូន ដទៃ។

ប្រភព៖ cambo-report


Related Posts