Zidane ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ជោគជ័យ​បើ​សិន​ជា​ផ្លាស់​ទៅ​ PSG

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញមួយរូបគឺកីឡាករ Jese Rodriguez បច្ចុប្បន្នកំពុងត្រូវបានក្លឹប Real Madrid គ្រោងសម្រេចឲ្យក្លឹបផ្សេងខ្ចីជើងបណ្ដោះអាសន្នដើម្បីពង្រឹងសមត្ថភាពព្រោះបច្ចុប្បន្ន Real Madrid គ្មានកៅអីទំនេរសម្រាប់គេនោះទេក្រោយការត្រលប់មកវិញរបស់ Alvaro Morata ។

ខណៈបច្ចុប្បន្នមានក្លឹបមួយចំនួនដូចជា Arsenal , Liverpool ក៏ដូចជា PSG ចាប់អារម្មណ៍លើគេជាខ្លាំងហើយ PSG ត្រូវគេដឹងថាកំពុងនាំមុខគេ យ៉ាងណាថ្មីៗនេះគ្រូបង្វឹករបស់ Real Madrid គឺលោក Zidane បានលើកឡើងថាខ្សែប្រយុទ្ធរូបនេះអាចជោគជ័យបើផ្លាស់ទៅ PSG នោះ ។

ដោយ Zidane បាននិយាយថា « ជាការពិត Jese ជាកីឡាករល្អមួយរូប តែបច្ចុប្បន្នយើងពុំមានកន្លែងដើម្បីគេបន្តអភិវឌ្ឍន៍ទម្រង់លេងដូចនេះក្លឹបក៏សម្រេចចិត្តឲ្យគេផ្លាស់ទៅក្លឹបផ្សេងដើម្បីឲ្យគេមានឱកាសលេងច្រើនដើម្បីធ្វើឲ្យសមត្ថភាពគេកាន់តែប្រសើរ » ។

Zidane បន្តថា « បច្ចុប្បន្ន PSG មិនទាន់សម្រេចការផ្ទេរជាផ្លូវការនៅឡើយទេ តែខ្ញុំគិតថាបើ Jese ផ្លាស់ទីនោះខ្ញុំគិតថាល្អ ហើយខ្ញុំសង្ឃឹមថាគេអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើននិងជោគជ័យនៅទីនោះ ហើយពួកយើងរង់់ចាំស្វាគមន៍គេត្រលប់មកកាន់ Real Madrid វិញ » ។

គួររំលឹកថា  Jese Rodriguez ចាប់ផ្ដើមចូលលេងជាមួយយុវជន Real Madrid តាំងពីឆ្នាំ២០១០ ហើយក្នុុងលេង៣ឆ្នាំនៅយុវជនគេរកគ្រាប់បាល់បញ្ចូលទីបាន៣៤គ្រាប់ ក្រោយមកនៅឆ្នាំ២០១៣គេត្រូវបានផ្ដល់ឱកាសឲ្យឡើងមកលេងនៅឈុតធំ  Real Madrid ហើយតាំងពីចូលលេងឲ្យឈុតធំគេបានស៊ុតបញ្ចូលទីចំនួន១៨គ្រាប់ក្នុងការបង្ហាញខ្លួន៩២ប្រកួត (មិនសូវជាប់ជម្រើសដំបូងឡើយ ) ។

តោះទស្សនាការលេងរបស់គេនៅលើទីលាន ៖

ប្រភព  ៖
ប្រែសម្រួល ៖ វិចទ័រ

  • Zidane ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ជោគជ័យ​បើ​សិន​ជា​ផ្លាស់​ទៅ​ PSG已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:វីដេអូ
Tags: