Rayno គ្រង​តំណែង​តួ​ឯក​រឿង​ភាគ​​លើក​ដំបូង​

កាល​ពី​ព្រឹក​មិញ​នេះ លោក Rayno បាន​ថ្លែង​មក​កាន់​ Sabay ថា​ លោក​បាន​គ្រង​តំណែង​តួ​ឯក​លើក​ដំបូង​​ក្នុង​រឿង​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​​ ដែល​បាន​ក្រុង​ពាលី​​រួច​  ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ។

 

Rayno គ្រង​តំណែង​តួ​ឯក​រឿង​ភាគ​​លើក​ដំបូង​

 

(Rayno និង តួ​ឯក​ស្រីក្នុង​រឿង”វរសេនីយ៍​កំពូល​ស្នេហ៍​” )

 

Rayno និយាយ​ថា​៖ រឿង​ភាគ​ទូរទស្សន៍​ដែល​ត្រៀម​ថត​នេះ​មាន​ចំណង​ជើង​ថា ​”វរសេនីយ៍​កំពូល​ស្នេហ៍​” ដែល​ជា​ស្នាដៃ​​របស់​ផលិតកម្ម​ “B&S Good Day Video” រឿង​នេះ​ដែរ​មាន​ចំនួន​៣០ ភាគ​ដែល​គ្រោង​ចំណាយ​ពេល​ក្នុង​ការ​ផលិត​ប្រមាណ​ជា​៣​ខែ​​ហើយ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​លោក។

 

“តាម​ពិត​ទៅ​ ខ្ញុំ​ធ្លាប់​បាន​ដើរ​តួ​ឯក​ខ្លះ​ដែរ​ តែ​​សម្រាប់​រឿង​ភាគ​ទូរទស្សន៍​នេះ​ជា​លើក​ដំបូង​ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​សហការ​ជាមួយ​ពួក​គាត់​”។

 

Rayno គ្រង​តំណែង​តួ​ឯក​រឿង​ភាគ​​លើក​ដំបូង​

 

តួ​ប្រុស​ក្នុង​រឿង “វរសេនីយ៍​កំពូល​ស្នេហ៍​” ​បាន​បន្ត​ថា​ កាល​ដែល​លោក​ត្រូវ​បាន​អ្នក​ដឹក​នាំ​ជ្រើស​ឲ្យ​ដើរ​ជា​តួ​​ឯក ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ​ លោក​ត្រូវ​ចូល​ធ្វើ​តេស្ត​កាមេរ៉ា​ជា​ច្រើន​សារ​​រហូត​​ដល់​អ្នក​ដឹក​នាំ​ពេញ​ចិត្ត​នូវ​សមត្ថភាព​នៃ​ការ​សម្ដែង​របស់​លោក។

 

 

ចំណែក​ឯ​លោក​ ទិត្យ ធារិទ្ធិ ដែល​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​រឿង​នេះ​ បាន​ឲ្យ​ដឹង​ថា៖ រឿង​ “វរសេនីយ៍​កំពូល​ស្នេហ៍​” ជា​ប្រភេទ​រឿង​ស៊ើប​អង្កេត​ដែល​ជា​រស់​ជាតិ​​ថ្មី​មួយ​របស់​រឿង​ភាគ​កម្ពុជា​។ លោក​ថា ​រឿង​នេះ ​និយាយ​ច្រើន​ពី​កងទ័ព​ និង​មេធាវី​៕​​​

 

Rayno គ្រង​តំណែង​តួ​ឯក​រឿង​ភាគ​​លើក​ដំបូង​

Rayno គ្រង​តំណែង​តួ​ឯក​រឿង​ភាគ​​លើក​ដំបូង​

Rayno គ្រង​តំណែង​តួ​ឯក​រឿង​ភាគ​​លើក​ដំបូង​
អត្ថបទ៖ SAMEDY​​​​​​​​​​​​​