កម្មករនៅរោងចក្រ វីននីដ្រាហ្គន នៅស្រុកសំរោងទង៦០ដួលសន្លប់ជាបន្តបន្ទាប់

(កំពង់ស្ពឺ)៖ កម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រ វីននី ដ្រាហ្គន ចំនួន៦០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់​ ដោយមិនទាន់ដឹងមូលហេតុ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ។

រោងចក្រខាងលើ ស្ថិតនៅ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ក្រុមកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវជាង៣០នាក់ កាលពីវេលាថ្ងៃត្រង់ទី២១ ខែកក្ដដា ឆ្នាំ២០១៦ កន្លងទៅ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់ គឺបណ្ដាលមកពីរោងចក្របិទបង្អូច និងទ្វារដែលនាំឲ្យខ្វះឧកស៊ីស៊ែន សម្រាប់កម្មករដកដង្ហើម បន្ទាប់មកក៏មានកម្មករម្នាក់សន្លប់ ពេលឃើញកម្មករម្នាក់នោះសន្លប់ ក៏មានកម្មករដទៃទៀតបានចាប់ផ្ដើមដួលសន្លប់ជាបន្តបន្ទាប់តាមដែរ។ លោកបន្តទៀតថា ប៉ុន្តែកម្មករទាំងអស់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីព្យាបាលបានទាន់ពេលវេលា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

បើតាមលោកអធិការនគបាលក្រុងដូនកែវ បច្ចុប្បន្នកម្មករទាំងអស់កំពុងតែ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តតាកែវ ហើយខាងមន្រ្តីមន្ទីរការងារខេត្តក៏ បានចុះមកពិនិត្យមើលកន្លែង រោងចក្រខាងលើ ដើម្បីវាយតម្លៃពីមូលហេតុ ដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត