រន្ធត់​ណាស់! គ្រោះ​ថ្នាក់​មួយ​​​​សព​​មនុស្ស​​មើល​លែង​​យល់

ខេត្ត​កណ្តាល ​៖​ បុរស​ម្នាក់​​ស្លាប់​​ភ្លាមៗ ​និង​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​និង​ម៉ូតូ​ ​​កើត​ឡើង​​ កាលពី​​០៤ ១០នាទី​រសៀលថ្ងៃ​ទី​0២ សីហា​ ២០១៦ ​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​28-29​ ​ក្នុងភូមិ​ខ្សុំ​​ ឃុំ​បន្ទាយដែក​ ​ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ ។

បើ​តាម​ប្រភព​ថា គេ​ឃើញ​ម៉ូតូ​ម៉ាក​ HONDA DREAM 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1E-3001 ​បើកបរ​ដោយ​ឈ្មោះ​ប៉ុ​ល​ផេង​ ភេទ​ប្រុស ​អាយុ​៣៤ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​ម៉ៅ​ ​ឃុំ​បឹង​ព្រះ ​ស្រុក​បាភ្នំ​ ​ខេត្តព្រៃវែង និង​​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់ទៀត ​ឈ្មោះ​ហួត​ ជាក់​ ភេទ​ប្រុស ​អាយុ​៣៨ឆ្នាំ​ មាន​ទីលំនៅ​​​ក្នុង​ភូមិ​ជាមួយ​គ្នា ជិះ​ក្នុង​​​ទិស​ដៅ​ពី​ព្រៃវែង​ ទៅ​រាជ​ធានី​ភ្នំពេញ​។

លុះ​​​មក​ដល់​ចំណុច​កើតហេតុ​ ក៏​​បាន​បើក​ឡើង​ផ្លូវ​​ទួល​ (​គែម​ចិញ្ចើមថ្នល់​) ​ក៏​រេ​ចង្កូត​ដួល​មក​ខាងឆ្វេង​ដៃ ​ស្រប​ជាមួយ​​រថយន្ត​ម៉ាក​HYUNDAI ពណ៌​ទឹកមាស​ ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ ​ពាក់​ផ្លា​ក​លេខ​ព្រះ​​​សីហ​នុ​3A-2320​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​
(​គេច​ខ្លួន​បាត់) ​​​ចាប់​ហ្វ្រាំង​​មិន​ទាន់ ​បណ្តាល​ឱ្យ​​កិន​​ទាំង​ម៉ូតូ​ទាំង​​មនុស្ស ​នៅ​ក្រោម​ឡាន​អូស​ចម្ងាយ​ប្រមាណ​ជាង​៦០​ម៉ែត្រ​បណ្តាល​ឱ្យ​​បើក​ម៉ូតូ​​ស្លាប់​​នៅ​កន្លែង ។ ចំណែក​អ្នក​រួម​ដំណើរ​ពីក្រោយ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​ត្រូវ​គេ​ដឹក​បញ្ជូន​​​ទៅ​​មន្ទីរពេទ្យ​​​រាច​ធានី​ភ្នំពេញ​ ។ ​​រីឯ​រថយន្ត​ខូចខាត​បន្តិចបន្តួច ត្រូវ​សមត្ថ​នគរបាល​ផ្នែក​ចរាចរ​ណ៌​ស្រុក​កៀនស្វាយ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ធ្វើការ​វាស់វែង​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​ នៅ​អធិការ​ស្រុក​កៀនស្វាយ ​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ​។