បំបែក​បាន​ក្តៅ!ក្តៅ! ទីតាំងផលិតថ្នាំ​លាប​សក់​​​លាយ​​ជាតិ​គីមី​​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ក្រសួងមហាផ្ទៃ បាន​​បើក​​ប្រតិបត្តិការ​​ចុះ​ឆែកឆេរ និងបង្ក្រាប​​ទីតាំង​​ផលិត និង​វេច​ខ្ចប់​ថ្នាំលាបសក់​ ម៉ាក (Color and Blue Professional) ដែល​សង្ស័យ​មាន​ផ្ទុក​សារជាតិ​គីមី កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ២០១៦ នេះ ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង បន្ទាប់​កម្លាំង​សង្ស័យនិង​ស្រាវជ្រាវ​ឃើញ​ថា ទីតាំងនោះ​​កំពុង​ផលិត និង​វេច​ខ្ចប់ ហើយ​​បាន​ចែកចាយ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​នូវ​ផលិតផល​ថ្នាំលាបសក់​ដោយ​ខុសច្បាប់ ។