Peter crouch ផ្ទេរពី Stoke city មកក្លឹប Swansea

ខ្សែប្រយុទ្ធកំពស់ខ្ពស់សញ្ជាតិអង់គ្លេសPeter crouch វ័យ 35ឆ្នាំ ផ្ទេរពី Stoke city មកក្លឹប Swansea ក្នុងតម្លៃប្រមាណ  £3លានផោនរូបនេះ គឺជាតម្រូវការចាំបាច់សម្រាប់គ្រូបង្វឹកក្រុមក្ងានស លោកFrancesco Guidolin ដើម្បីបំពេញតម្រូវការខ្សែប្រយុទ្ធដែលកំពុងខ្វះចន្លោះ និង ស្របពេលការចាកចេញរបស់ខ្សែប្រយុទ្ធ Bafetimbi Gomis ទៅក្លឹប Marseille ព្រមទាំងត្រៀមកំលាំងដើម្បីបើក​រដូរកាល​ English Premier League  2016-2017 នៅពហុកីឡាដ្ឋាន Liberty Stadium របស់ខ្លួន។

petercrouch2

(Crouch រងរបួសនិងមិនសូវបានបង្ហាញទម្រង់លេងទេ កាលពីរដូវកាល2015-2016)

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះស៊ុតបញ្ចូលទីអោយក្រុមជម្រើសជាតិអង់គ្លេសបាន22ដង​សំរាប់ការបង្ហាញ​ខ្លួន​42ដង តែគាត់មានរាងវ័យចំណាស់បន្តិចហើយ ទើបមិនបានជាប់ជម្រើសក្នុងក្រុមជម្រើសជាតិអង់គ្លេសសំរាប់ព្រឹត្តិការណ៏បាល់ទាត់ Euro 2016 នៅប្រទេសបារាំងកាលពីខែមុន។ ប៉ុន្តែសំរាប់បាល់ទាត់អាជីពកាលពីរដូវកាលមុន 2015-2016 កីឡាកររូបនេះ បានញំាញីនិងរងរបួសដោយសារការប៉ះទង្គិចពេលប្រកួត ហើយគាត់បានជំនះតស៊ូហ្វឹកហាត់ ដើម្បីក្លាយ​ជាជម្រើស​ដំបូង​របស់ក្លឹបStoke City ប៉ុន្តែពេលនេះគាត់សម្រេចចិត្តមកចូលរួម ជាមួយនិង Swansea វិញ។

ប្រភព : The sun

អត្ថបទ បូលីន

The post Peter crouch ផ្ទេរពី Stoke city មកក្លឹប Swansea appeared first on CamboSport.