ក្លិបរុស្ស៊ី Rubin Kazan ផ្ទេរ Alex Song ពី Barcelona

ក្លិបរុស្ស៊ី Rubin Kazan បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Alex Song ដែលជាការផ្ទេរដោយគ្មាតម្លៃខ្លួន។ អតីតកីឡាករជម្រើសជាតិកាមេរូន វ័យ ២៨ឆ្នាំរូបនេះ ត្រូវបានរំពឹងថា នឹងទៅលេងជាលក្ខណៈខ្ចីជើងទេ ប៉ុន្តែ ក្លិបរុស្ស៊ី នឹងចុះកុងត្រាជាអចិន្ត្រៃយ៍ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយនិងក្លិបអេស្បាញ Barca។

Alex-Song

Song ដែលបានចាកចេញពីក្លិបកាំភ្លើងធំ Arsenal បានចុះកុងត្រាលេងចំនួន ៥ឆ្នាំជាមួយ Barcelona នេះកាលពីឆ្នាំ ២០១២ បានបង្ហាញខ្លួន ៦៥ប្រកួត និងស៊ុតបញ្ចូលទីបានតែមួយគ្រាប់។កីឡាករស្បែកខ្មៅរូបនេះ ក៏បានចំណាយពេលលេងជាលក្ខណៈខ្ចីជើង ពីររដូវកាលជាមួយក្លិបលីកអង់គ្លេស Premier League គឺញញួរធំ West Ham៕

The post ក្លិបរុស្ស៊ី Rubin Kazan ផ្ទេរ Alex Song ពី Barcelona appeared first on CamboSport.