បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ

គណបក្ស​សង្គ្រោះជាតិ ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ពិនិត្យ​លទ្ធភាព​ដើម្បី​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ បន្ទាប់​ពី​គ..ប​ប្រកាស​ថា ការ​ចុះ​ឈ្មោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៣​ខែ រាប់​ទាំង​ថ្ងៃ​សៅរ៍​អាទិត្យ​ផង លើក​លែង​តែ​ថ្ងៃ​បុណ្យ​ភ្ជុំ។

លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្ដីទី​គឺ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២ សីហា ស្នើ​គ..ប ចាត់​វិធានការ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ដល់​កម្មករ ពលករ​ខ្មែរ​ទាំង​អស់​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន តាម​ទី​កន្លែង​ដែល​សាមី​ខ្លួន​មាន​បំណង​ទៅ​ចុះ​ឈ្មោះ។

លិខិត​នោះ​បន្ត​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ កម្មករ និង​ពលករ​ខ្មែរ​ភាគច្រើន ទទួល​បាន​ច្បាប់​សម្រាក​រយៈពេល​យូរ ដែល​ជា​ឱកាស​ល្អ​ប្រសើរ​សម្រាប់​ពួក​គេ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។

ប្រតិទិន​សម្រាប់​ការ​ងារ​ចុះ​ឈ្មោះ​បោះឆ្នោត របស់​គ..ប មាន​រយៈពេល​៣​ខែ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​២៩ ខែ​វិច្ឆិកា ដែល​ធ្វើ​ការ​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង លើក​លែង​តែ​ថ្ងៃ​បុណ្យ​ភ្ជុំ​ប៉ុណ្ណោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។