មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​៦២​នាក់​ទៀត​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្រោយ​បញ្ជូន​ចេញ​ពី​គ្លីនិក​ឯកជន

លោក បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃអង្គារនេះ បាននិយាយថា កុមារចំនួន ១១១នាក់ទៀត បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបំផុត នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​៦២​នាក់​ទៀត​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្រោយ​បញ្ជូន​ចេញ​ពី​គ្លីនិក​ឯកជន
រូបលោក Beat Richner កាលពីពេលកន្លងទៅ

តួលេខនេះ បានធ្វើឲ្យចំនួនកុមារមានជំងឺធ្ងន់ធ្ងរ កើនឡើងដល់ ៥៥៨នាក់ នៅក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ក្នុងកុមារចំនួន ២០៨នាក់ ដែលត្រូវបានបញ្ជូនពីគ្លីនិកឯកជននានា បានប្រឈមនឹងជំងឺធ្ងន់ធ្ងរបំផុត។

កាលពីចុងសប្ដាហ៍កន្លងមកនេះ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានស្នើឲ្យក្រសួងសុខាភិបាលត្រួតពិនិត្យឡើងទៅលើសមត្ថភាពរបស់ក្រុមគ្រូពេទ្យ ដែលប្រកបវិជ្ជាជីវៈនៅតាមគ្លីនិកឯកជន ក្រោយពីកុមារចំនួន ៤៤៧នាក់ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្នុងនោះកុមារ ១៤៦នាក់ ប្រឈមនឹជំងឺធ្ងន់ធ្ងរបំផុត ដូចជា ជំងឺគ្រុនឈាម និងជំងឺរលាកខួរក្បាល។

លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាននិយាយនៅក្នុងលិខិតចំហរមួយកាលពីថ្ងៃអាទិត្យកន្លងមកថា កុមារទាំងនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក បន្ទាប់ពីពួកគេពុំទទួលបានការព្យាបាលត្រឹមត្រូវនៅតាមគ្លីនិកឯកជន៕

ប្រភព៖ VOD

  • មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​៦២​នាក់​ទៀត​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្រោយ​បញ្ជូន​ចេញ​ពី​គ្លីនិក​ឯកជន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: