មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

6 Videos


ស្របពេលការងារសិល្បៈមានការធ្លាក់ចុះតារាសម្តែង សឿ សុធារ៉ា និង កូនស្រី ដារ៉ាពិមាន បានចេញទៅកំសាន្តនៅប្រទេសថៃ ដោយមិនមានវត្តមាន សាពូន មីដាដា ជាស្វាមីនោះទេ ។ សឿ សុធារ៉ា និង កូនស្រីបានដើរកំសាន្តយ៉ាងសប្បាយរីករាយដោយ ក្នុងនោះ អ្នកទាំងពីរក៏មិនភ្លេចថតរូបអនុស្សាវរីយ៍យ៉ាងស្រស់ ស្អាតផងដែរ ។

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

តោះ! មើលរូបភាពពួកគេទាំងអស់គ្នា ព្រោះនេះជាលើកដំបូងដែលតារាសម្តែង សឿ សុធារ៉ា បាននាំកូនស្រីតែមួយរបស់ខ្លួនទៅកំសាន្តនៅប្រទេសថៃ ។ ក្រៅពីដើរកំសាន្ត តារាសម្តែងរូបនេះក៏បានទិញផលិតផលប្រើប្រាស់ និង សម្លៀកបំពាក់ផងដែរ ។

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

ថ្វីត្បិត គ្មានវត្តមានស្វាមីរួមដំណើរក៏ពិតមែនតែ សឿ សុធារ៉ា ហាក់សប្បាយរីករាយជាមួយនឹង ដំណើរកំសាន្តជាមួយកូនស្រីរបស់ខ្លួននៅប្រទេសជិតខាង ។ ដំណើរកំសាន្តលើកនេះ សឿ សុធារ៉ា ក៏បានជួបជាមួយ តារាសម្តែងថៃដែលមានឈ្មោះបោះសម្លេង និង បានថតរូបយ៉ាង ស្រស់ស្អាតផងដែរ ។

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

រហូតមកដល់ពេលនេះ សឿ សុធារ៉ា មិនទាន់ត្រឡប់ មកស្រុកខ្មែរវិញនៅឡើយទេ ។ មានគេបង្ហើបឱ្យដឹងថា មូលហេតុដែល សឿ សុធារ៉ា នាំ កូនស្រីដើរកំសាន្ត គឺដោយ សារតែនាងមានរឿងរ៉ាវមិនសមបំណងជាច្រើននៅក្នុងចិត្ត ។ ប្រភពនោះបានបន្ថែមទៀត ថា ក្រោយពីមានកូនជីវិតប្តីប្រពន្ធរបស់ សឿ សុធារ៉ា ហាក់មិនសូវផ្អែមល្ហែមដូចមុនទេ ។ កន្លងមក សឿ សុធារ៉ា តែង បង្ហើរពាក្យពេចន៍ប្លែកៗនៅតាមហ្វេសប៊ុករបស់នាង ។

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

ក្រៅពី បណ្តើរកូនស្រីគេកម្រឃើញ សឿ សុធារ៉ា បណ្តើរ សាពូន មីដាដា ជាស្វាមីទៅចូលរួមនៅ ក្នុងកម្មវិធីណាមួយនោះឡើយ ។ សឿ សុធារ៉ា តែងប្រាប់មិត្តភក្តិរួមអាជីពថា កូនស្រីជា ជីវិតរបស់នាង គ្មានអ្វី សំខាន់ស្មើកូនស្រីនាងទេ ។

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

កូនស្រី សឿ សុធារ៉ា មានមុខមាត់ ស្អាតបាត និងមាននិស្ស័យសិល្បៈមិនចាញ់ ម្តាយនោះទេ អ្វីដែលគួរឱ្យកត់សំគាល់មិនត្រឹម ការងារសិល្បៈធ្លាក់ចុះនោះទេសូម្បីរបរសម្អាងការដែលធ្លាប់មានឈ្មោះបោះសម្លេងក៏មិនសូវដំណើរការល្អដូចមុនដែរ ។

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!

សឿ សុធារ៉ា ប្រាប់ថា នាងមានគម្រោងកែលំអរសម្អាង ការរបស់នាងឱ្យមានលក្ខណៈស្តង់ដាឡើងវិញ ។ អាចនិយាយថា តាំងពីបងប្រុសរបស់ នាងស្លាប់របរមួយនេះធា្លក់ចុះជាងមុន ៕ ចេនី

មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!មើល​រូបថត Cute Cute សឿ សុធា​រ៉ា និង កូនស្រី​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ​!