ទីន ហ្វ៊ី ក្តៅស្លឹកត្រចៀកដោយសារជនបរទេសប្រមាថ

6 Videos


យោងតាមរបាយការណ៍នៃប្រពន្ធផ្សព្វផ្សាយតៃវ៉ាន់ ETTV cloud បានឲ្យដឹងថា កំពូលតារាសម្តែង ក្រមិចក្រម៉ើមជើងចាស់ហុងកុងលោក ចូវ ស៊ីងឈី ហៅ ( ទីន ហ្វ៊ី ) ដែលពីដំបូងជាតារាសម្តែងដ៏សាមញ្ញ និង បន្ទាប់មកបានក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូបនោះ គឺ ខ្សែភាពយន្តក្រោមការដឹកនាំសម្តែងរបស់ លោកមិនត្រឹមតែមានឈ្មោះបោះសម្លេងនៅទូទាំងតំបន់អាស៊ីប៉ុណ្ណោះទេ ព្រមទាំងល្បីទៅដល់ទ្វីបអឺរ៉ុបទៀតផង ។

ទីន ហ្វ៊ី ក្តៅស្លឹកត្រចៀកដោយសារជនបរទេសប្រមាថ

កាលពីពេលថ្មីៗនេះក្នុងពេលដែលលោក ទីន ហ្វ៊ី ផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍អាល្លើម៉ង់ មួយក៏ស្រាប់តែទទួលរងនូវការប្រមាថ និង មើលស្រាលពីជនបរទេស ដោយនៅក្នុងបទសម្ភាសន៍នោះ គឺលោក មិនពេញចិត្តនឹងអ្នកកាន់កម្មវិធីដែលបាននិយាយបែបចំអកឲ្យថា ជនជាតិចិនមិនចេះភាសាអង់គ្លេស ហេតុដូច្នេះ ក្នុងបទសម្ភាសន៍នោះ បានបង្កឲ្យមានបរិយាកាសអាប់អួច្រើន ។

ទីន ហ្វ៊ី ក្តៅស្លឹកត្រចៀកដោយសារជនបរទេសប្រមាថ

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្នុងពេលដែលលោក ទីន ហ្វ៊ី ធ្វើដំណើរទៅផ្សព្វផ្សាយខ្សែភាពយន្ត រឿងថ្មីនៅបរទេស និង បានផ្តល់បទសម្ភាសន៍ផងនោះ ក៏ស្រាប់តែត្រូវបានអ្នកកាន់កម្មវិធីសួរដោយចំអកថា តើប្រជាជនចិនអាចយល់ពាក្យដែលគេសរសេរនៅលើធុងនំក្រៀមថា Fortune Cookies ដែរឬទេ? លោក ទីន ហ្វ៊ី ឆេះដុំ និងក្តៅស្លឹក្រចៀក ហើយក៏តបជាភាសារអង់គ្លេសថា What the ។

ទីន ហ្វ៊ី ក្តៅស្លឹកត្រចៀកដោយសារជនបរទេសប្រមាថ

បន្ទាប់មកលោកក៏និយាយ ជាភាសាចិនកន្តាំងថាតើលោកចង់សួរពីបញ្ហាអ្វី ? ពេញមួយយប់ហើយ គឺលោកសួរតែបញ្ហាអត់បានការ តើលោកចាត់ទុកខ្ញុំជាអ្វីទៅ ? តើលោកចង់លេងសើចជាមួយខ្ញុំមែនទេ ? សំណួរបែបនេះប្រហែលជាចង់ធ្វើឲ្យខ្ញុំ ក្តៅស្លឹកត្រចៀក គឺពិតជាត្រឹមត្រូវហើយ ? ដីភក់ជ្រាំ គឺមិនអាចប៉ាតនៅលើជញ្ជាំងបានទេ ហើយនោះគឺជាប្រភេទ មនុស្សដូចលោកឯងថោកទាប បញ្ចប់ទៅ ។

ទីន ហ្វ៊ី ក្តៅស្លឹកត្រចៀកដោយសារជនបរទេសប្រមាថ

ខ្សែភាពយន្តថ្មីរបស់លោក ទីន ហ្វ៊ី នាពេលប៉ុន្មានថ្ងៃកន្លងទៅនេះត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុកនាំគ្នាជួយផ្សព្វផ្សាយបន្ត ដោយមានមនុស្សមួយចំនួនធំបានកោតសរសើរលោក ទីន ហ្វ៊ី ថា ពិតជាខែង រែងមែន និង មានមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលលោក ទីន ហ្វ៊ី ហ៊ានធ្វើព្យុះភ្លៀងនៅក្នុង ប៉ុស្តិទូរទស្សន៍បរទេស ដោយមិនចេះសំចៃមាត់ ៕

                                                                                        គ ឡេង