នាយករដ្ឋមន្ត្រី​ថៃ​ប្ដេជ្ញា​បន្ត​កាន់​អំណាច​ក្រោយ​ប្រជា​មតិ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា លោកនឹងមិនចុះចេញពីតំណែងនោះឡើយ បើទោះបីជាសេចក្ដីព្រាងរដ្ឋធម្មនុញ្ញត្រូវបានគេបោះឆ្នោតបដិសេធនៅថ្ងៃអាទិត្យចុងសប្ដាហ៍ក៏ដោយ។

នាយករដ្ឋមន្ត្រី​ថៃ​ប្ដេជ្ញា​បន្ត​កាន់​អំណាច​ក្រោយ​ប្រជា​មតិ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (រូបភាពពី Bangkok Post)

សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃបានដកស្រង់សម្ដីលោក ប្រាយុទ្ធ ដែលបានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកនឹងមានឆន្ទៈយកឈ្នះនរណាម្នាក់នោះឡើយ ហើយលោកគ្រាន់តែចង់រក្សាអំណាចរបស់លោក ដើម្បីគ្រប់គ្រងរដ្ឋបាលនៅអំឡុងសម័យអន្តរកាលនេះប៉ុណ្ណោះ។

ប្រទេសថៃគ្រោងរៀបចំបោះឆ្នោតប្រជាមតិសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប៉ុន្តែក្រុមប្រឆាំងនឹងរដ្ឋប្រហារបានទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ប្រសិនសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនោះត្រូវបានបោះឆ្នោតបដិសេធ។

ទោះជាយ៉ាងណាលោក ប្រាយុទ្ធ បញ្ជាក់ថាលោកត្រូវតែកាន់អំណាច ដោយសារតែលោកកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្ដាប់ធ្នាប់៕

ប្រភព៖ VOD

  • នាយករដ្ឋមន្ត្រី​ថៃ​ប្ដេជ្ញា​បន្ត​កាន់​អំណាច​ក្រោយ​ប្រជា​មតិ​សេចក្ដី​ព្រាង​រដ្ឋ​ធម្មនុញ្ញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: