មីយ៉ាន់ម៉ាសម្លឹងឃើញថានឹងទទួលបានភ្ញៀវទេសចរចំនួន៧,៥លាននាក់ក្នុងមួយឆ្នាំ

ប្រទេសមីយ៉ាន់ម៉ាកំពុងតែសង្ឃឹមថា នឹងទាក់ទាក់ភ្ញៀវទេសចរ ៧,៥លាននាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០១៩ខាងមុខនេះ ខណៈដែលប្រទេសនេះបានងើបឡើងក្លាយជាចំណុចគោលដៅដ៏ក្តៅគគុកមួយក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។

មីយ៉ាន់ម៉ាសម្លឹងឃើញថានឹងទទួលបានភ្ញៀវទេសចរចំនួន៧,៥លាននាក់ក្នុងមួយឆ្នាំ

លោក Tint Thwin អគ្គនាយកទទួល បន្ទុកផ្នែកទេសចរនិងសណ្ឋាគារបានឱ្យ ដឹងថា ក្នុងឆ្នាំនេះប្រទេសមីយ៉ាន់ម៉ាកំពុងតែស្ថិតក្នុងផ្លូវមួយដែលនឹងស្វាគមន៍ភ្ញៀវទេសចរចំនួន៥,៥លាននាក់ពោលគឺកើនឡើងស្ទើតែ១លាននាក់បើធៀបនឹង ឆ្នាំ២០១៥។

លោកបានបន្ថែមទៀតថា យើងកំពុង តែសង្ឃឹមថា ចំនួននេះនឹងកើនឡើងដល់ ៧,៥លាននាក់ក្នុងមួយឆ្នាំក្នុងរយៈពេល ៣ឆ្នាំ។

ដើម្បីបង្កើននូវចំណូលនៅក្នុងប្រទេសក្រីក្រនេះយើងចាំបាច់ត្រូវតែស្វែងរកគោលដៅថ្មីៗសម្រាប់ភ្ញៀវទេសចរហើយយើង នឹងគាំទ្រភ្ញៀវទេសចរដែលពឹងផ្អែកលើសហគមន៍។

បើធ្វើការប្រៀបធៀបទៅនឹងប្រទេស ថៃប្រទេសនេះទទួលភ្ញៀវទេសចរចំនួន ៣០លាននាក់កាលពីឆ្នាំមុន។

ការចង់ដឹងចង់ឮនៅក្នុងវប្បធម៌ និងសម្រស់ធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ានេះបានកើនឡើងនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីលោកស្រី Aung San Suu Kyi ដឹកនាំប្រទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមានការប្រកួតប្រជែងគ្នាដដែល។

សណ្ឋាគារគឺមានតម្លៃថ្លៃហើយជារឿយមិនបានបំពេញស្តង់ដាដូចប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាមទេ។

លើសពីនេះទៅទៀតនោះមានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅពេលដែលឥរិយាបថរបស់ភ្ញៀវទាំងនោះបានប៉ះទង្គិចនឹងវប្បធម៌របស់មីយ៉ាន់ម៉ា៕ រ័ត្ន

ប្រភព៖ Nokorwatnews

  • មីយ៉ាន់ម៉ាសម្លឹងឃើញថានឹងទទួលបានភ្ញៀវទេសចរចំនួន៧,៥លាននាក់ក្នុងមួយឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: