ប្រចណ្ឌប្រពន្ធបុរសចិត្តខ្លាំងដុតផ្ទះឆេះម៉ត់ ខាននៅ

ខេត្តកំពត ៖ ដោយសារភ្លើងប្រចណ្ឌពន្ធ បុរសចិត្តខ្លាំងម្នាក់បានសម្រេចចិត្តដុតផ្ទះចោលបណ្តាលឲ្យឆេះម៉ត់គ្មានសល់និង ខាននៅ។ ករណីដុតផ្ទះខាងលើនេះបានកើតឡើងកាលពីវេលម៉ោង១០ព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ កំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកទឹកឈូបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ សៀប អាយុ៥២ ឆ្នាំ មានប្រពន្ធឈ្មោះ ស ណឹប អាយុ ៥០ឆ្នាំ។ ប្រភពបន្តថា ផ្ទះដែលប្តីដុតឆេះ នោះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រជញ្ជាំងស័ង្កសីប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ។
ប្រចណ្ឌប្រពន្ធបុរសចិត្តខ្លាំងដុតផ្ទះឆេះម៉ត់ ខាននៅ

ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យជាប្តី បានផឹកស្រាស្រវឹងនិងកន្លងទៅជនសង្ស័យតែងតែរករឿងប្រពន្ធពេលចូលដល់ផ្ទះ ដោយសង្ស័យថាការដុតផ្ទះខ្លួនឯងនេះព្រោះតែប្រចណ្ឌប្រពន្ធ ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរតែចាត់ការបន្តយ៉ាងណានោះគេនៅមិនទាន់ដឹងនៅឡើយទេ ៕

ប្រចណ្ឌប្រពន្ធបុរសចិត្តខ្លាំងដុតផ្ទះឆេះម៉ត់ ខាននៅ

ប្រភព៖ Nokorwatnews

  • ប្រចណ្ឌប្រពន្ធបុរសចិត្តខ្លាំងដុតផ្ទះឆេះម៉ត់ ខាននៅ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: