សេត​វិមាន និង​លោក លី សៀន​ឡុង ផ្លាស់ប្តូរ​គណនី Instagram គ្នា​ទៅវិញទៅមក​ និពន្ធដោយ : ទេព អ៊ីវិសាល       August-03-2016, 12:10 pm         846

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សេត​វិមាន និង​លោក លី សៀន​ឡុង ផ្លាស់ប្តូរ​គណនី Instagram គ្នា​ទៅវិញទៅមក​​គឺជា​រឿង​ជាមួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ដែល​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន ឡុង (Lee Hsien Loong) ជាមួយនឹង​សេត​វិមាន​អាមេរិក បាន​ផ្លាស់ប្តូរ​គណនី​បណ្តាញ​សង្គម Instagram ដែល​គេ​និយម​ប្រើប្រាស់​ដើម្បី​បង្ហោះ​រូបភាព​គ្នា​ទៅវិញទៅមក​ក្នុងពេលដែល​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ​កំពុងតែ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​អាមេរិក​។ ឥរិយាបថ​នេះ បានបង្ហាញ​ពី​ភាព​ជិតស្និទ​គ្នា​កាន់តែ​ស៊ីជម្រៅ​រវាង​រដ្ឋបាល​លោក​ប្រធានាធិបតី​ជិតផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​។

« សួស្តី​គ្រប់គ្នា ! លី សៀន ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី គឺ​នៅទីនេះ​។ ខ្ញុំ កំពុង​នៅក្នុង​សេត​វិមាន​អាមេរិក នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​។ យើង នឹង​ជួបប្រជុំ​ជាមួយនឹង​លោក​ប្រ​ធានា​ធិ​បតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ផ្សេងទៀត​ផងដែរ​។​...​អាមេរិក និង​សិង្ហ​បុរី មាន​សោមនស្ស​លើ​មិត្តភាព​ជិតស្និទ្ធ និង​យូរអង្វែង​។ ... សូម​រង់ចាំ​តាមដាន​សកម្មភាព​រប​ស់​យើង​នៅថ្ងៃនេះ ដ្បិត សេត​វិមាន និង​ខ្ញុំ បាន​ផ្លាស់ប្តូរ​គណនី Instagram គ្នា​ទៅវិញទៅមក​»​។ នេះ​គឺជា នៅក្នុង​គណនី Instagram របស់​សេត​វិមាន​អាមេរិក​។

សេត​វិមាន និង​លោក លី សៀន​ឡុង ផ្លាស់ប្តូរ​គណនី Instagram គ្នា​ទៅវិញទៅមក​ និពន្ធដោយ : ទេព អ៊ីវិសាល       August-03-2016,  12:10 pm         846
 
« សួស្តី សិង្ហ​បុរី ! នេះ គឺជា​សេត​វិមាន ដែល​កំពុងតែ​ប្រើប្រាស់​គណនី Instagram របស់លោក​នាយករដ្ឋមន្ត្រី លី សៀន ឡុង​។ នាយករដ្ឋមន្ត្រី​របស់​អ្នក បាន​ផ្លាស់ប្តូរ​គណនី​របស់​យើង​នៅ​ព្រឹក​នេះ​ដើម្បី​អាច​ឲ្យ​អ្នក​គ្រប់គ្នា​អាច​មើលឃើញ​ពី​ទិដ្ឋភាព​ទូទៅ​ចំពោះ​ការមកដល់​របស់លោក​នៅក្នុង​ទឹកដី​អាមេរិក ហើយ ឥលូវ​យើង​កំពុងតែ​កាន់​គណនី​របស់លោក​ដើ​ម្បីបង្ហាញ​អ្នក​ពី​របៀប​នៃ​ការរៀបចំ​របស់​យើង​សម្រាប់​ពិធីសាយ​ភោ​ជ​លើក​ទី​១៣​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា​។​» នេះ​គឺជា​ការពណ៌នា​របស់ របស់លោក លី សៀន​ឡុង​។

សេត​វិមាន និង​លោក លី សៀន​ឡុង ផ្លាស់ប្តូរ​គណនី Instagram គ្នា​ទៅវិញទៅមក​ និពន្ធដោយ : ទេព អ៊ីវិសាល       August-03-2016,  12:10 pm         846

​សូម​ជម្រាប​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី លី សៀន ឡុង កំពុងតែ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​អាមេរិក​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​ទី​៣១ ខែកក្កដា និង​បញ្ចប់​នៅ​ថ្ងៃទី​០៥ ខែសីហា សប្តាហ៍​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​ក្នុង​រយៈពេល​៣១​ឆ្នាំ​ចុងក្រោយ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ និង​ជាពិសេស​នោះ​ដើម្បី​ធានា​ពី​ការមិន​ប្រែប្រួល​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ បើទោះបីជា​ប្រធានាធិបតី​ថ្មី​អាមេរិក មកពី​បក្ស​ណាក៏ដោយ​។​

​ក្នុង​ក្រសែភ្នែក​អាមេរិក​ដែល​កំពុងតែ​ដឹកនាំ​ដោយ​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ​សិង្ហ​បុរី គឺជា​«​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំងក្លា និង​ទុកចិត្ត​បំផុត​»​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​៕