សត្វ​ស្វា​ចិញ្ចឹម​ម​រួច​ពី​ចំណង ខាំ​ក្មេងស្រី​២​នាក់​របួសធ្ងន់ និង​ស្រាល

ខេត្តកំពង់ឆ្នាំង​៖ កុមារី​ម្នាក់​២​នាក់​បងប្អូន ម្នាក់​បាន​រងរបួស​ធ្ងន់​ចំណុច​រង្វង់​ភ្នែក​ទាំងសងខាង និង​កុមារា ម្នាក់ទៀត​ជា​ប្អូន​បាន​រងរបួស​ស្រាល ដោយសារ​សត្វ​ស្វា​មួយ​ក្បាល ដែល​គេ​ចិញ្ចឹម​បាន​រួច​ពី​ចំណង រត់​មក​ខាំ ។ ហេតុ​ការ​n​ណ៍​នេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នៅ ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។ អាណាព្យាបាល​ទើប​យក​កូនស្រី ដែល​របួសធ្ងន់​មក​មន្ទីរពេទ្យ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា​នេះ បន្ទាប់ពី​មាន​សភាព​របួសធ្ងន់​។

បុរស​ឈ្មោះ រ៉ុ​ម បារាំង អាយុ​២៧​ឆ្នាំ ជា​ឪពុក កុមារ​រងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា​៖ កូនស្រី​គាត់​ដែល​រងរបួស​ធ្ងន់ ដោយសារ​សត្វ​ស្វា​ខាំ មានឈ្មោះ រុំ ចំរើន អាយុ​៦​ឆ្នាំ ចំណែក កូន​ប្អូន​ឈ្មោះ រុំ មករា អាយុ​៣​ឆ្នាំ បាន​រងរបួស​ស្រាល ។ មុនពេល​កើតហេតុ កូនៗ​របស់គាត់​បាន​លេងដី​ប្រឡាក់​ខ្លួន ហើយ​ម្តាយ​វា​បាន​ដេញ​ឲ្យ​ទៅ​ងូតទឹក​ពាង​ក្បែរ​ផ្ទះ ខណៈដែល​កូន​គាត់​ទាំងពីរ​កំពុង​ងូតទឹក ស្រាប់​តែមាន​ស្វា យ៉ាង​ធំ ១​ក្បាល បាន​រួច​ពី​ចំណង ស្ទុះ​មកលើ​មាត់​ពាង ហើយ​បាន​ខាំ​ក្រ​ញ៉ី កូនស្រី​គាត់ លើ​ភ្នែក​ទាំងសងខាង និង​បាន​ខាំ​ដៃ​កូនប្រុស​គាត់​ថែមទៀត ស្របពេល​កូន​គាត់​ស្រែក ឮ​ដល់​គាត់ និង​អ្នកជិតខាង បាន​ស្ទុះ​ទៅ​ជួយ ទម្រាំ​យក​កូនស្រី​គាត់​ចេញ​ស្វា​កំណាច​នោះបាន​ខាំ កូនស្រី​គាត់​បាន​បួស​ធ្ងន់​ទៅហើយ ។

ក្រោយ​កើតហេតុ គាត់​បាន​យក​កូនស្រី​គាត់​មក​មណ្ឌល​សុខភាព​ស្រុក កំពង់លែង មួយ​យប់​ព្រឹក​ឡើង ដោយសារតែ​មុខរបួស​ធ្ងន់ធ្ងរ និង​ណាមួយ​ចង់ដឹងថា​៖ តើ​វា​ប៉ះពាល់​ដល់ កែវភ្នែក​ដែរ​អត់ ផង គាត់​ក៍​បញ្ជូនមក​មន្ទី​រ​ពេទ្យ​ខេត្ត​ជា​បន្តទៀត ។ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត លោកគ្រូ​ពេទ្យ​ផ្នែក ចក្ខុ​សាស្ត្រ ក្រោយពេល​ពិនិត្យ គ្រាប់ភ្នែក បាន​ប្រាប់ថា ឲ្យ​សម្រាក នៅក្នុង​មន្ទីរពេទ្យ​១​ថ្ងៃ​២​សិន ព្រោះ​នៅតាម​ដាន​សភាព​របួស​លើ​ភ្នែក​នៅឡើយ ។

​ឪពុក​កុមារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​៖ ម្ចាស់​សត្វ​ស្វា​នោះ មានឈ្មោះ សុ​ភ័​ណ្ឌ អាយុ​៣៨ ឆ្នាំ ឯ​ប្តី​គាត់ ឈ្មោះ វ័​ន្ត ចាន់ថា អាយុ​៣៩​ឆ្នាំ ក្នុង​រឿងនេះ​គាត់​បាន​ព្រមព្រាងគ្នា​សន្យា ជួយ​ចេញថ្លៃ​ព្យាបាល​របួស​កូន​គាត់​ទាំង​២ រហូតដល់​ជា សះស្បើយ ចំណែក​សត្វ​ស្វា ក្រោយពេល​កើតហេតុ ត្រូវ​ម្ចាស់​ចាប់បាន​កាត់ទោស​ប្រហា​ជីវិត​បាត់​ហើយ​៕ រិ​ទ្ធិ ជ័យ​

KA-03-08-2016-02 KA-03-08-2016-04