កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់​ទៀត​ទៅ​សមុទ្រ

យោង​តាម YONHAP ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​៣ សីហា ថា មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​គ្រាប់​ត្រូវ​បាន​កូរ៉េ​ខាងជើង​បាញ់​ចេញ​នា​ព្រឹក​ថ្ងៃ​នោះ​វេលា​ម៉ោង​៧​និង​៥០​នាទី​ទៅ​កាន់​សមុទ្រ​ខាងកើត ១៥​ថ្ងៃ ក្រោយ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងឡាយ ក្នុង​នោះ​មាន​មី​ស៊ី​ល RODONG ២​គ្រាប់ និង​មី​ស៊ី​ល SCUD មួយ​គ្រាប់ ។

ការ​បាញ់​មី​ស៊ី​ល​នា​ព្រឹក​ថ្ងៃ​ទី​៣ សីហា ធ្វើ​នៅ UNYUL ខេត្ត HWANGHAE ខាងត្បូង ។ អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​វាយតម្លៃ​ថា កូរ៉េ​ខាងជើង​បាន​បង្ហាញ​កម្លាំង​ប្រឈម​មុខ​នឹង​ការ​សម្រេចចិត្ត​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​េ​ម​រិ​ក THAAD នៅ SEONGJU កូរ៉េ​ខាងត្បូង និង​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​កម្ទេច​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​នេះ ។

តាំងពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​គី​ម ជុង​អ៊ុ​ន ពី​ខែវិច្ឆិកា ឆ្នាំ​២០១១ មក របប​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រភេទ SCUD អាច​បាញ់​បាន​ចម្ងាយ​ពី​៣០០​ទៅ​១.០០០​គីឡូម៉ែត្រ ចំនួន​១៥​គ្រាប់ មី​ស៊ី​ល​ធុន MUSUDAN អាច​បាញ់​បាន​ចម្ងាយ​ពី​៣.៥០០ ទៅ​៤.០០០​គីឡូម៉ែត្រ ចំនួន​៦​គ្រាប់ ព្រមទាំង​មី​ស៊ី​ល​សមុទ្រ​-​ដី បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSB ចំនួន​៣​គ្រាប់ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​១១០​ពាន់​លាន​វ៉ុ​ន (​ប្រមាណ​៨៨​លាន​អឺ​រ៉ូ​) ៕