​បេក្ខជន Got Talent សម្ដែង​ខុស​បច្ចេកទេស​បាញ់​ត្រូវ​ប្ដី​១​ព្រួញ​ចំ​បំពង់​ក លស់​​ព្រលឹង​គ្រប់គ្នា

អ្នកទស្សនាជាសាក្សីបានឃើញការសម្ដែងដ៏ព្រឺព្រួចក្នុងកម្មវិធីប្រឡងសមត្ថភាពចម្រុះ “America’s Got Talent” របស់បេក្ខជនមួយគូ ដោយខាងស្រីបាញ់ព្រួញភ្លើងខុសក្បាច់ចំបំពង់កប្ដី។

​បេក្ខជន Got Talent សម្ដែង​ខុស​បច្ចេកទេស​បាញ់​ត្រូវ​ប្ដី​១​ព្រួញ​ចំ​បំពង់​ក លស់​​ព្រលឹង​គ្រប់គ្នា

មុននឹងហេតុការណ៍នេះកើតឡើងបេក្ខជនប្ដីប្រពន្ធ Amber និង Ryan បានសម្ដែងសៀកសាហាវ២ក្បាច់រួចមកហើយគឺ ដោតអាវនិងព្រួញចូលក្នុងមាត់។ ឈានដល់ក្បាច់ចុងក្រោយ Ryan ដែលជាប្ដីបានដោតដែកម៉្យាងចូលក្នុងមាត់ដែលមានក្បាលដូចចំណុចដែលគេសម្រាប់បាញ់ព្រួញ។

Ryan បានទ្រេតខ្លួនមកមុខ ខណៈប្រពន្ធ Amberឡើងលើជណ្ដើរកាន់ព្រួញភ្លើងត្រៀមបាញ់សំដៅចំគោលដៅដែលរៀបចំ។ ជារឿងអាក្រក់ Amber បែរជាបាញ់ខុសគោលដៅ ទៅចំបំពង់កប្ដីខ្លួនឯងធ្វើឲ្យម្នាក់ៗភ្នែកសគ្រប់គ្នារួមទាំងគណៈកម្មការទាំង៤។ ទោះយ៉ាងណា Ryan ត្រូវបានជួយសង្គ្រោះទាន់ពេល និងក្រោយមកបានបង្ហោះសាប្រាប់អ្នកគាំទ្រខ្លួនថាគេមិនអីទេ ៕

​បេក្ខជន Got Talent សម្ដែង​ខុស​បច្ចេកទេស​បាញ់​ត្រូវ​ប្ដី​១​ព្រួញ​ចំ​បំពង់​ក លស់​​ព្រលឹង​គ្រប់គ្នា

​បេក្ខជន Got Talent សម្ដែង​ខុស​បច្ចេកទេស​បាញ់​ត្រូវ​ប្ដី​១​ព្រួញ​ចំ​បំពង់​ក លស់​​ព្រលឹង​គ្រប់គ្នា

 

ប្រែសម្រួល៖ sabay (ហេង សុធារិទ្)ធិ
ប្រភព៖ tmz

  • ​បេក្ខជន Got Talent សម្ដែង​ខុស​បច្ចេកទេស​បាញ់​ត្រូវ​ប្ដី​១​ព្រួញ​ចំ​បំពង់​ក លស់​​ព្រលឹង​គ្រប់គ្នា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:វីដេអូ
Tags: