ធ្លាយរូប Ronaldo និងតារាបង្ហាញម៉ូត Cassandre Davis កំពុងផ្អែមល្ហែមជាមួយគ្នា ដែលអាចសន្មត់ថាជាគូស្នេហ៍!

អាមេរិក៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹករបស់កីឡាករ Cristiano Ronaldo ជាមួយនារីម្នាក់ ត្រូវបានផ្សាយដោយសារព័ត៌មាន TMZ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ពីសំណាក់អ្នកគាំទ្រកីឡាបាល់ទាត់ជុំវិញពិភពលោក ដោយកីឡាករលំដាប់កំពូលរូបនេះ កំពុងតែសោយសុខជាមួយនារីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាបង្ហាញម៉ូត នាង Cassandre Davis ហើយអ្នកទាំង២ បានបង្ហាញភាពល្អូកល្អើន ផ្អែមល្ហែមជាមួយគ្នា នៅអាងហែលទឹកមួយកន្លែង ក្នុងទីក្រុង Miami ដែលហាក់បីដូចជាគូស្នេហ៍អញ្ចឹង។

កីឡាករឆ្នើម Cristiano Ronaldo ដែលជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោយពីដឹកនាំក្រុម ទទួលបានជោគជ័យនៅ EURO កន្លងទៅនោះ ថ្មីៗនេះរូបគេកំពុងតែបន្ត ការលំហែកាយរបស់ខ្លួននៅសហរដ្ឋអាមេរិក ជាមួយអ្នកបង្ហាញម៉ូតដ៏ស្រស់ស្អាតម្នាក់ គឺនាង Cassandre Davis ដែលហាក់មើលទៅដូចជា មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាខ្លាំង។

ក្នុងរូបភាពជាច្រើនសន្លឹក គេសង្កេតឃើញថា អ្នកទាំង២ បានបង្ហាញនូវភាពល្អូកល្អើន ឱបថើបគ្នា និងចុះហែលទឹកជាមួយគ្នា ជាមួយនឹងឈុតប៊ីគីនី ដ៏ស៊ិចស៊ីរបស់នាងទៀតផង។ គួរបញ្ជាក់ផងដែរថា នាង Cassandre មិនត្រឹមតែជាតារាបង្ហាញម៉ូតនោះទេ ថែមទាំងនាងមានការងារជា អ្នកគ្រប់គ្រងផ្នែកទីផ្សារផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតារាល្បីក្នុងបណ្តាញសង្គមរូបភាព Instagram មានអ្នកគាំទ្រជាង ៥០ម៉ឺននាក់ផងដែរ។

ជាមួយគ្នានេះដែរ ប្រភពបានបញ្ជាក់បន្ថែមទៀតថា អ្នកទាំង២ បាននាំគ្នាទៅទទួលទានអាហារពេលល្ងាចជាមួយគ្នាទៀតផង ដែលកាន់តែធ្វើឲ្យមជ្ឃដ្ឋានទូទៅសង្ស័យអ្នកទាំង២ គឺជាគូស្នេហ៍។ តែយ៉ាងណាមិញ ដោយយោងតាមប្រភពបានបន្ថែមទៀតថា ទំនាក់ទំនងរវាងអ្នកទាំង២ មិនទាន់ប្រាកដថា ជាគូស្នេហ៍ ឬក៏យ៉ាងណានោះទេ៕

ប្រភព ៖
Mirror

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload