ជឿ​ទេ​? ព្រលឹងខ្មោចចូលកម្មការិនី​២៧នាក់ ទាររក…

ខេត្ត​​កំពង់​ស្ពឺ ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​កើតឡើង​ ខណៈ​ដែល​កម្មករ-​កម្មការិនី​រោងចក្រ​ «វី​ន​នី​ង ​ដ្រា​ហ្គ​ន» ​កំពុង​បំពេញការងារ​ស្រាប់​តែ​​កម្មការិនី​​ម្នាក់​ មាន​អាកា​រៈ​ខ្មោច​ចូល​ទាញ​ដៃ ​ទាញ​ជើង​ ហើយ​ស្រែ​កថា ​ចង់​មើលល្ខោន​ និង​ស្តាប់ភ្លេង​ពិណពាធ្យ​ ​បង្ក​ឱ្យ​​មាន​ការ​ជ្រួលច្របល់​ពេញ​​រោង​ចក្រ ​។

​ហេតុការណ៍នេះ កើតឡើង​​នៅ​វេលា​ម៉ោង​១០​ និង​២០​នាទី​ថ្ងៃ​ទី​៣ សីហា​ ២០១៦ ​នៅ​ក្នុង​អ​គារ​រោងចក្រ​វី​ន​នី​ង ​ដ្រា​ហ្គ​ន ​ស្ថិត​
ក្នុង​ភូមិ​ដូន​កែវ​ ឃុំ​សែន​ដី ​ស្រុក​សំរោង​ទង ខេត្ត​​កំពង់ស្ពឺ​ ដោយ​រោងចក្រ​នេះ ​មាន​កម្មករ ​និង​កម្មការិនី​ បម្រើ​ការងារ​​ចំនួន​​២៩៩១​នាក់​។

លោក​ចឹក ​បូ​រិ​ន្ទ​ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​ឱ្យ​​ដឹង​ថា ​តាម​ការ​សាកសួរ​ពី​ឣ្ន​ក​គ្រប់គ្រង​មុន​ពេល​ភ្ញាក់​ផ្អើល ​គឺ​កម្មការិនី​ទាំង​ឣ​ស់​បាន​បំពេញការងារ​ ​តាម​តួនាទី​រៀង​ៗ​ខ្លួន​ ។ រហូត​ដល់​ពេល​កើតហេតុ​ ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់​ មាន​អា​កា​រៈ​ដូច​ជា​អ្ន​កតា​ចូល​ឣ្ន​ក​ខ្លះ​ថា ​ព្រលឹង​ខ្មោច​ចូល​ និង​កន្ត្រាក់​ដៃ​ ​កន្ត្រាក់ជើង ​ហើយ​ស្រែក​ឡូឡា​ថា ​ចង់​មើលល្ខោន​ និង​ស្តាប់ភ្លេង​ពិណ​ពាធ្យ ​បើ​មិន​ដាក់​ល្ខោនឱ្យ​​មើល ​និង​ភ្លេង​ឱ្យ​​ស្តាប់​ទេ​ គេ​នឹង​ចូល​កម្មករ​មិនឱ្យ​ធ្វើការ​បាន​ឡើយ​ ។

ប្រភព​បន្ត​ថា ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង​ ស្រាប់តែ​កម្មការិនី ​ដែល​នៅ​ធ្វើការ​ជិត​ៗ​គ្នា​ មាន​អាកា​រៈ​ដូច​ៗ​គ្នា​ និង​និយាយ​ទាមទារ​ចង់​មើលល្ខោន​ និង​ស្តាប់ភ្លេង​ពិណ​ពា​ធ្យ​​ដូច​គ្នា ​រហូត​ដល់​ឣ្ន​ក​ដែល​មាន​ឣា​កា​រៈ​បែ​ប​នេះ ​កើត​ឡើង​រហូត​ដល់​២៧​នាក់​ ក្នុង​ចំណោម​ជាង​២០០០​នាក់​ ដែល​បំរើ​ការ​ក្នុង​រោងចក្រ ​។

ដោយ​ឃើញ​ស្ថានភាព​ជ្រួលច្របល់​បែប​នេះ​ ឣ្ន​ក​គ្រប់គ្រង​បាន​សំរេចឱ្យ​ផ្អា​ក​ការងារ​ហើយឱ្យ​​ចេញ​ទៅ​ផ្ទះ ​ដើម្បី​គ្រប់គ្រង​ស្ថាន​ការណ៍ ​កុំ​​ឱ្យ​​ខ្លាំង​ជាង​នេះ​ ។

លោក​ចឹក​ បូ​រិ​ន្ទ ​បន្ត​ទៀត​ថា ​ឣ្ន​ក​ដែល​មាន​អា​​កា​រៈ​ឣ្ន​កតា​ចូល​ ឬ​ព្រលឹង​ខ្មោច​ចូល​នេះ​ រហូត​ដល់​ទន់ដៃទន់ជើង​ និង​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ ​ចំពោះ​ឣ្ន​ក​ផ្សេង​ទៀត​ ត្រូវ​បាន​ឱ្យ​​ចេញ​ទៅ​ផ្ទះ​ជា​ធម្មតា​។ ឣ្វី​ដែល​ជា​ការ​កត់សំគាល់​ គឺ​ព្រលឹង​ខ្មោច​ ឬ​
ឣ្ន​កតា ​ពេល​ដែល​ចូល​បាន​ស្រែក​ទាមទារ​ថា បើ​ដាក់​ល្ខោន​ឱ្យ​​មើល​ ត្រូវ​ដាក់​ក្នុង​ឣំ​ឡុ​ង​ថ្ងៃ​សៅរ៍​​ដូច​គ្នា ​។

មិន​មាន​ប្រភព​ណាមួយ​ឣះ​អា​ង​ថា​ តើ​ឣ្ន​ក​គ្រប់គ្រង​រោងចក្រ​មួយ​នេះ ​នឹង​ធ្វើ​តាម​ការ​ទាមទារ​របស់​ព្រលឹង​ខ្មោច​ ឬ​អា​រក្ស​ឣ្ន​កតា​នៅ​ឡើយ​​ទេ​ ។

មជ្ឈដ្ឋាន​​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​លើក​ឡើង​ថា ​ទីតាំង​ដី​រោងចក្រ​នេះ ​កាលពី​មិន​ទាន់​មាន​រោងចក្រ​ មាន​ទួល​បុរាណ​មួយ ​ក្រោយមក​គេ​ ក៏​បាន​ចាក់​ដី​លុប​ពីលើ​ ដើម្បី​សង់រោង​ចក្រ​នេះ​ ហើយ​ទំនងជា​ព្រលឹង​ ឬ​អារក្ស​​ឣ្ន​កតា​ ​មានការ​ខឹងសម្បា​រ​ថា​ ម្ចាស់​រោងចក្រ​មិន​ដែល​សែនព្រេន ​ហើយ​មើលទៅ​ ទើប​កើតហេតុ​ការណ៍​បែប​នេះ​ឡើង​ ។

កម្មការិនី​មួយ​រូប ​រស់នៅ​ភូមិ​បឹង​ងោង ​ឃុំ​ទឹក​ល្ឣ​ក់ ​ស្រុក​គង​ពិសី​ ដែល​បម្រើ​ការ​​នៅ​ទីនោះ​ បាន​រៀបរាប់​ថា​ ក្រោយ​មានការ​ជ្រួល​ច្របល់​នេះ ​កើតឡើង​​ខាង​រោងចក្រ ​បានឱ្យ​​ឣ្ន​ក​ដែល​មាន​អា​​កា​រៈ​ធម្មតា​ ចេញ​ទៅ​ផ្ទះ​ទាំង​ឣ​ស់​តែ​ម្តង ​។ ចំណែក​ឣ្ន​ក​ដែល​ត្រូវ​ព្រលឹង​ខ្មោច​ ឬ​អារក្ស​ឣ្ន​កតា​​ចូល​រហូត​ទន់ដៃទន់ជើង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេ​ទ្យបង្អែក​​ស្រុក​គងពិសី​ផង​ដែរ ​។

ប្រភព​បន្ត​ថា ​ឣ្ន​ក​ដែល​ត្រូវ​ព្រលឹង​ចូល​នោះ​ ពិតជា​បាន​និយាយ​ទាមទារ​ថា​ ចង់​មើលល្ខោន​ និង​ស្តាប់ភ្លេង​ពិណ​ពា​ធ្យ​ពិតមែន តែ​ឣ្វី​ដែល​ព្រលឹង​ទាមទារ​ថា បើ​មិន​បាន​ទេ​ ​នឹង​ចូល​កម្មករ​នៅ​ទី​នេះ ​មិនឱ្យ​​ធ្វើការ​កើត​ឡើយ​ ។

មជ្ឈដ្ឋាន​រង់ចាំ​មើល​ថា បើ​ខាង​រោងចក្រ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​ព្រលឹង​ខ្មោច​ ឬ​អា​រក្ស​ឣ្ន​កតា​ទេ តើ​នឹង​មាន​ឣ្វី​កើតឡើង​បន្ត​ទៀត ?​