រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មករ​ជាង ២០ នាក់​ទាំង​ព្រឹក

6 Videos


នៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៦ នេះ រថយន្តដឹកកម្មកររោងចក្រ ក្រឡាប់របួសកម្មករយ៉ាងតិចជាង ២០ នាក់ ។ ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥១ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មករ​ជាង ២០ នាក់​ទាំង​ព្រឹក

លោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា រថយន្តបង្កហេតុ ប្រភេទហ៊ីយ៉ាន់ដាយដឹកកម្មករចំនួន ៤០ នាក់ បើកក្នុងល្បឿនលឿន រេចង្កូតក្រឡាប់ដោយខ្លួនឯង ជះកម្មករមកលើផ្លូវ បណ្តាលឲ្យកម្មករជាង ២០ នាក់របួសធន់ និង ស្រាល ។

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មករ​ជាង ២០ នាក់​ទាំង​ព្រឹក

ក្នុងហេតុការណ៍នោះ មានកម្មកររបួសជាង ២០ នាក់ ដែលក្នុងនោះ ៨ នាក់របួសធ្ងន់ ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យ និង គ្លីនិកនៅជិតៗនោះដើម្បីសង្គ្រោះ ៕

                                                                                                សុថាត់

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មករ​ជាង ២០ នាក់​ទាំង​ព្រឹក

រថយន្ត​ដឹក​កម្មករ​ក្រឡាប់​របួស​កម្មករ​ជាង ២០ នាក់​ទាំង​ព្រឹក