កីឡាករស៊ុតពេណាល់ទីមិនចូល Jakub​ រវាងប៉ូឡូញជាមួយព័រទុយហ្គាល់នៅ Euro បានផ្ទេរទៅ Wolfsburg

ក្លិបបាល់ទាត់ Wolfsburg បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលអន្តរាជាតិប្រទេសប៉ូឡូញ គឺកីឡាករ Jakub Blaszczykowski ពីក្លិប Borussia Dortmund ដែលគូរសត្រូវក្នុងលីកអាល្លឺម៉ង់ Bundesliga។

Jakub-Blaszczykowski

Wolfsburg បាននិយាយថា កីឡាករវ័យ ៣០ឆ្នាំរូបនេះចុះហត្ថលេខាលើកុងត្រាលេងចំនួន ៣ឆ្នាំ។ ប៉ុន្តែ ក្លិបទាំងពីរសុទ្ធតែបដិសេធមិនបង្ហាញតម្លៃខ្លួននៃការផ្ទេរនេះទេ ទោះជាទស្សនាវដ្តី Kicker បានរាយការណ៍ថា វាមានតម្លៃប្រមាណ ៥លានអឺរ៉ូ (៤.២លានផោន)។

Blaszczykowski ដែលបានចូលលេងឲ្យ Dortmund បាន ១៩៧ ប្រកួត ធ្លាប់បានឈ្នះលីក Bundesliga ក្នុងរដូវកាល ២០១១ និង ២០១២ និងកាលពីរដូវកាលមុន បានចំណាយពេលលេងជាលក្ខណៈខ្ចីជើងឲ្យក្លិបអ៊ីតាលី Fiorentina។

ទោះជាយ៉ាងណា បញ្ហារបួសបានរារាំងពេលវេលារបស់គេ នៅក្នុងលីកកំពូលអ៊ីតាលី Serie A នេះ ប៉ុន្តែរូបគេបានបង្ហាញការចាប់អារម្មណ៍នៅព្រឹត្តិការណ៍ Euro 2016 ឲ្យប្រទេសប៉ូឡូញ។ កីឡាករនេះជាអ្នកស៊ុតបាល់ ពេណាល់ទីមិនចូល ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងប្រទេសព័រទុយហ្គាល់៕

The post កីឡាករស៊ុតពេណាល់ទីមិនចូល Jakub​ រវាងប៉ូឡូញជាមួយព័រទុយហ្គាល់នៅ Euro បានផ្ទេរទៅ Wolfsburg appeared first on CamboSport.