Swansea ច្រានចោលសំណើរ ១០លានផោនលក់ Williams ទៅ Everton

ក្លិបក្ងាន Swansea City បានច្រានចោលសំណើរតម្លៃខ្លួន ១០លានផោនពីក្លិប Everton គូរសត្រូវនៅ Premier Leauge សម្រាប់ទិញយកខ្សែការពារកណ្តាលរបស់ខ្លួន គឺកីឡាករ Ashley Williams។

Ashley-Williams

កីឡាករអន្តរជាតិវែល៍ និងជាប្រធានក្រុមក្លិប Swansea នេះ ត្រូវបានគេរាយការណ៍ថា ខិតជិតក្នុងកិច្ចព្រមព្រៀងផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park។

Williams ដែលទើបឈានចូលវ័យ ៣២ឆ្នាំរូបនេះកាលពីខែមុន គឺកំពុងស្ថិតក្នុងកុងត្រានៅកីឡដ្ឋាន Liberty នេះនៅឡើយ រហូតដល់ឆ្នាំ ២០១៨។

អ្នកនាំពាក្យក្លិបនេះ បាននិយាយថា «ពួកយើងមិនកំពុងតែសម្លឹងក្នុងការលក់កីឡាករនេះទេ ហើយដូច្នេះ ពួកយើងបានបដិសេធ ចំពោះការសំណើរកាលពីពេលថ្មីៗនេះ នៅហ្នឹងតុចរចា»។
Williams បានចូលលេងឲ្យក្លិប Swans នេះច្រើនជាង ៣០០ប្រកួតហើយ ចាប់តាំងពីបានផ្ទេរចូលក្នុងតម្លៃខ្លួនតែ ៣០ម៉ឺនផោនពីក្លិប Stockport កាលពីមីនា ឆ្នាំ ២០០៨៕

The post Swansea ច្រានចោលសំណើរ ១០លានផោនលក់ Williams ទៅ Everton appeared first on CamboSport.