Schalke ខ្ចីជើងខ្សែការពារ Chelsea ម្នាក់ទៅកាន់លីកអាល្លឺម៉ង់វិញ

ក្លិបអាល្លឺម៉ង់ Schalke បានចុះហត្ថលេខាជាមួយខ្សែការពារតោខៀវ Chelsea គឺកីឡាករ Baba Rahman ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង។ កីឡាករអន្តរជាតិរបស់ប្រទេស ហ្គាណា វ័យ ២២ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញខ្លួនលេង ៥១ប្រកួតឲ្យក្លិប Augsburg ក្នុងក្របខណ្ឌលីក Bundesliga នេះដូចគ្នា មុនពេលផ្ទេរទៅលេងនៅកីឡដ្ឋាន Stamford Bridge វិញ ក្នុងកិច្ចសន្យាចំនួន ៥ឆ្នាំកាលពីខែសីហា ឆ្នាំមុន។

Baba-Rahman

Rahman ចូលលេងឲ្យ Chelsea ដំបូងក្នុងក្របខណ្ឌ Champions League និងបន្ត បានចូលលេងចំនួន ២៣ប្រកួតទៀតសម្រាប់ក្លិបអង់គ្លេសមួយនេះ។​ ការវិលត្រលប់ទៅកាន់លីកអាល្លឺម៉ង់នេះ គឺទៅចូលរួមឡើងវិញជាមួយអតីតគ្រូបង្វឹកក្លិប Augsburg លោក Markus Weinzierl ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Schalke វិញកាលពីខែមិថុនាកន្លងទៅនេះ៕

The post Schalke ខ្ចីជើងខ្សែការពារ Chelsea ម្នាក់ទៅកាន់លីកអាល្លឺម៉ង់វិញ appeared first on CamboSport.