​ស្ត្រី​មាន​ផ្ទៃពោះ ប្រើ​កុំព្យូទ័រ​ច្រើន​បាន​អត់​?

​ស្ត្រី​មាន​ផ្ទៃពោះ ប្រើ​កុំព្យូទ័រ​ច្រើន​បាន​អត់​?

​រាល់​ឧបករណ៍​អេឡិចត្រូនិច​ទាំងអស់ អាច​បង្កើត​បាន​កាំរស្មី​ប្រេង​កង់ទាប (​គ្មាន​ការបញ្ចេញ​អ៊ី​យ៉ុង​)​។ ចំពោះ​អេក្រង់​កុំព្យូទ័រ គឺ​មាន​របាំង​ការពារ​ខាងក្នុង​របស់​វា ដែល​អាច​កាត់បន្ថយ កាំរស្មី​បញ្ចេញ​អ៊ី​យ៉ុង ដែល​ស្ថិត​ក្នុង​កម្រិត​មួយ​មាន​សុវត្ថិភាព​។ អ្នកប្រើប្រាស់​កុំព្យូទ័រ ដែល​អង្គុយ​នៅ​ឆ្ងាយ​ពី​អេក្រង់​នោះ គឺ​មាន​សុវត្ថិភាព​បំផុត​។ តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បានឲ្យដឹងថា វា​មាន​ឥទ្ធិពល​ប៉ះពាល់ ដល់​សុខភាព​តិ​តួច​ដែរ ដែល​បង្កឡើង​ដោយ កាំរស្មី​បញ្ចេញ​អ៊ី​យ៉ុង លើ​អ្នកប្រើប្រាស់​កុំព្យូទ័រ​។​

​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​បារម្ភ​ថា ដែន​អេឡិចត្រូ​ម៉ាញ៉េទិច​កម្រិ​ត​ទាប ដែល​កើតចេញ​ពី​អា​ក្រង់​កុំព្យូទ័រ អាច​បង្ក​ជា​ការ​រលូត​កូន ឬ​បង្គ្រោះ​ថ្នាក់ដ​ល់​កូនក្នុង​ផ្ទៃបា​ន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការស្រាវជ្រាវ​មិន​មាន​ការរកឃើញ លើ​ករណី​បែប​នេះ​ឡើយ​។

យ៉ាងណាមិញ ចូរ​ចៀសវាង​ការ​អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ច្រើន​ម៉ោង​ក្នុងពេល​តែមួយ ព្រោះ​អ្នក​ប្រហែលជា​អាច​មាន​បញ្ហា​ឈឺចង្កេះ​កាន់តែខ្លាំង​។ បើសិនជា​អ្នកត្រូវការ​ចំណាយពេល​យូរ នៅមុខ​កុំព្យូទ័រ​មែន ចូរ​ឧស្សាហ៍​ចំណាយ​ពេល​សម្រាក​ខ្លីៗ ដោយ​ការ​ដើរចេញ​ខ្លះ និង​ពត់ពេន​ខ្លួន​ផង ដើម្បី​បង្ការ​ការ​កកឈាម​ក្នុង​សរសៃឈាម​វ៉ែន​នៅ​ជើង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។