សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…

សមយុទ្ធដែនទឹកចម្រុះជាតិសាសន៍ (RIMPAC) ដែលត្រូវបានធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង គឺជាសមយុទ្ធលំដាប់ថ្នាក់អន្តរជាតិ ដែលមានការចូលរួមពីប្រទេសចំនួន២៦ កប៉ាល់៤៥គ្រឿង នាវាមុជទឹក៥គ្រឿង យន្តហោះចម្បាំងជាង២០០គ្រឿង និងកងទ័ពប្រមាណជា២៥០០០នាក់ទៀត ដែលទិន្នន័យនេះ គឺសម្រាប់សមយុទ្ធឆ្នាំ២០១៦នេះ ។

សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…

RIMPAC មកពីពាក្យពេញថា Rim of the Pacific Exercise ហើយវាមានការចូលរួមពី Pacific Fleet របស់អាមេរិក ដែលប្រមូលផ្ដុំឲ្យកងទ័ពជើងទឹកខ្លាំងៗ និងសព្វាវុធទំនើបៗជាច្រើនទៀត និងប្រតិបត្តិការដោយមេបញ្ជាការរបស់ U.S. 3rd Fleet (C3F) ដែលបញ្ឈរជើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ។

រយៈពេលសមយុទ្ធ RIMPAC សម្រាប់ឆ្នាំ២០១៦នេះ គឺធ្វើឡើងគិតពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដោយវាជាសមយុទ្ធលើកទី២៥ហើយ បន្ទាប់ពីវាត្រូវបានកកើតដំបូងនៅឆ្នាំ១៩៧១ ហើយ RIMPAC គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ប្រទេសដែលចូលរួមទាំងឡាយ ដោយពួកគេអាចជំរុញ និងរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ក៏ដូចជាដើម្បីធានាសុវត្ថិភាពដែនសមុទ្រ និងមហាសមុទ្រពិភពលោកផងដែរ ។

សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…

សមយុទ្ធ RIMPAC ក្នុងឆ្នាំនេះ គឺមានការចូលរួមពីប្រទេសដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី កូឡុំប៊ី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ហុល្លង់ នូវែលហ្សេឡង់ ន័រវែស ចិន ប៉េរូ កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហបុរី ថៃ តុងហ្គា ចក្រភពអង់គ្លេស និងអាមេរិក ។

ទោះជាយ៉ាងនេះក្ដី នៅក្នុងវីដេអូខាងក្រោមនេះ មានការចូលរួមពីសំណាក់តែ១២ប្រទេសប៉ុណ្ណោះ ក្នុងនោះរួមមាន អូស្ត្រាលី ចិន កាណាដា ឈីលី បារាំង ឥណ្ឌូណេស៊ី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ សិង្ហបុរី និងអាមេរិកទេ ៕
សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…

សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…

សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…
ប្រែសម្រួល៖ kqube
ប្រភព៖ public.navy

  • សម​យុទ្ធ​ដែនទឹក​ចម្រុះ​ជាតិ​សាសន៍ RIMPAC ចូលរួម​ពី​២៦​ប្រទេស ​កងទ័ព​២​ម៉ឺន​៥​ពាន់​នាក់ និង…已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:កំសាន្ត
Tags: