បទ​ចម្រៀង​ថ្មី​របស់ HyunA បំបែក​កំណត់ត្រា ២៤ ម៉ោង​មាន​អ្នក​ចូល​ទស្សនា​ប្រហែល ២ លាន​ដង (​មាន​វីដេអូ​)

6 Videos


«How`s about this» គឺជាបទចម្រៀងថ្មីរបស់តារាចម្រៀង HyunA ដោយគ្រាន់តែចេញភ្លាមវាបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាមួយក្បាច់រាំដ៏ទាក់ទាញ ការស្លៀកពាក់ និង ចង្វាក់ភ្លេងជាដើម ។

បទ​ចម្រៀង​ថ្មី​របស់ HyunA បំបែក​កំណត់ត្រា ២៤ ម៉ោង​មាន​អ្នក​ចូល​ទស្សនា​ប្រហែល ២ លាន​ដង (​មាន​វីដេអូ​)

បទចម្រៀងមួយបទនេះដែរត្រូវបានក្លាយជាបទចម្រៀងមួយបទដែលមានអ្នកចូលមើលនៅក្នុងគេហទំព័រ Youtubeច្រើនលើសលប់ គឺប្រហែល ២ លានដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ (គិតពីថ្ងៃបញ្ចេញនៅលើ Youtubeជាផ្លូវការ) ។

បទ​ចម្រៀង​ថ្មី​របស់ HyunA បំបែក​កំណត់ត្រា ២៤ ម៉ោង​មាន​អ្នក​ចូល​ទស្សនា​ប្រហែល ២ លាន​ដង (​មាន​វីដេអូ​)

គួរបញ្ជាក់ដែរថា បទចម្រៀង «How`s about this» របស់តារាចម្រៀងសិចស៊ី HyunA នេះដែរបានដាក់នៅលើគណនី Youtubeផ្លូវការកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ ហើយគិតមកត្រឹមថ្ងៃទី ០២ ខែសីហា នេះគឺមានអ្នកចូលទស្សនារហូតច្រើនជាង ៣ លានដងឯណោះ ៕ (ប្រភព៖ អលខេប៉ប &យូធូប) កុសល