ប្រធានាធិបតី​ចិន​ស្នើ​សារព័ត៌មាន​ឲ្យ​ជួយ​ជំរុញ​គំនិត​ផ្តួចផ្តើម One Belt One Road និពន្ធដោយ : លាង ដឺ​លុច       August-03-2016, 2:49 pm         72

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ចិន​ស្នើ​សារព័ត៌មាន​ឲ្យ​ជួយ​ជំរុញ​គំនិត​ផ្តួចផ្តើម One Belt One Road​ប៉េកាំង​-​ចិន​៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង មិន​ត្រឹមតែ​ត្រូវការ​ការគាំទ្រ​ពី​មេដឹកនាំ​របស់​ប្រទេស​ទាំង​ជាង​៦០​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​វិថី និង​ខ្សែក្រវ៉ាត់​សូត្រ​តែមួយ​នោះទេ​។ មេដឹកនាំ​កំពូល​របស់​ចិន មិនអាច​មើលរំលង​សារព័ត៌មាន​ឡើយ​។​

​បើទោះជា​មិន​អាចមាន​វត្តមាន​ដោយផ្ទាល់​ក៏ដោយ អ្នក​ផ្តួចផ្តើម​គម្រោងការ One Belt and One Road បាន​ផ្ញើលិខិត​សាទរ​ស្វាគមន៍​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​ឆ្នាំ​២០១៦ ដែល​រៀបចំ​ឡើងជា​លើក​ទី​៣​ដោយសារ​ព័ត៌មាន​ចិន People’s Daily​។​

​លោក​ប្រធានាធិបតី​ចិន​បានស្នើ​ដល់​អ្នកសារព័ត៌មាន​ដើរតួនាទី​ជា​វិជ្ជមាន ដើម្បី​លើកតម្កើង​គំនិត​ផ្តួចផ្តើម​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​នេះ​ឲ្យ​រីកចម្រើន​ទៅមុខ​។​

«​សារព័ត៌មាន​មាន​តួនាទី​ចាំបាច់​ក្នុង​ការធ្វើទំនាក់ទំនង​ផ្នែក​ព័ត៌មាន ពង្រឹង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក និង​បង្កើត​ឲ្យ​មានការ​មូលមតិ​គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ពីង នៅក្នុង​លិខិត​របស់លោក​។​

​គំនិត​ផ្តួចផ្តើម One Belt and One Road ដែល​ត្រូវបាន​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​នៅ​ចុងឆ្នាំ​២០១៣​នោះ គ្របដណ្តប់​លើ​ប្រទេស​ជាង​៦០ ស្មើ​ចំនួន​ប្រជាជន​ជាង​៤,៤​ពាន់​លាន​នាក់​។ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ មាន​ផែនការ​ធំ​ពីរ​គឺ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត (Silk Road Economic Belt) និង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ (The 21st Century maritime Silk Road)​។​

​ខ្សែក្រវ៉ាត់​មួយ (One Belt) សំដៅទៅ​លើផ្លូវ​ពាណិជ្ជកម្ម​មួយ​ដែល​សណ្តូក​ត​ភ្ជាប់​គ្នា​ពី​ប្រទេស​ចិន​ទៅ​អឺរ៉ុប ដោយ​ឆ្លងកាត់​តាម​អាស៊ី​កណ្តាល​។ ចំណែកឯ វិថី​មួយ (One Road)​វិញ ពាក្យ​នេះ​សំដៅទៅ​លើផ្លូវ​ពាណិជ្ជកម្ម​តាម​ដែនសមុទ្រ​ដែល​សណ្តូក​ពី​ប្រទេស​ចិន​ទៅដល់​ទ្វីបអាហ្វ្រិក ដោយ​កាត់​តាម​ព្រែកជីក​ស៊ុយ​អេ និង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​៕