HP ជ្រុល​ដៃ​ទម្លាក់​​ថ្លៃ​កុំព្យូទ័រ​​ពី​ ៣ ០០០ ដុល្លារ​ នៅ​ត្រឹម​ ២ ដុល្លារ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​វិបសាយ​ក្រុមហ៊ុន​ HP នៅ​ចក្រភព​អង់គ្លេស ​បាន​សាង​កំហុស​អចេតនា​មួយ​ដោយ​ជ្រុល​ទម្លាក់​ថ្លៃ​​កុំព្យូទ័រ​តម្លៃ​ ៣ ១៦០ ដុល្លារ​ មក​នៅ​ត្រឹម​ ២ ដុល្លារ​ប៉ុណ្ណោះ។

 

HP ជ្រុល​ដៃ​ទម្លាក់​​ថ្លៃ​កុំព្យូទ័រ​​ពី​ ៣ ០០០ ដុល្លារ​ នៅ​ត្រឹម​ ២ ដុល្លារ

 

​​​​​​​​​​​​​​​​​​​​​ក្រោយ​ឃើញ​ធ្លាក់​ថ្លៃ​ដ៏​ចម្លែក​ដូច​នេះ​ មាន​អតិថិជន​មួយ​ចំនួន​បាន​ចុច​ទិញ​ភ្លាមៗ។​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រុមការងារ​ HP ប្រទះ​ឃើញ​កំហុស​ឆ្គង​នេះ​ ​ក្រោយ​មក​​ពួក​គេ​បាន​បិទ​វិបសាយ​ដើម្បី​ដោះស្រាយ​បញ្ហា។ ត្បិត​ថា ​អថិជន​មួយ​ចំនួន​​ចុច​ទិញ​បាន​សម្រេច​មុន​ពេល​ដែល​បញ្ហា​បាន​ដោះ​ស្រាយ​ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ទទួល​បាន​កុំព្យូទ័រ​ឡើយ។

 

ក្រុមហ៊ុន​ HP បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​អតិថិជន​ថា៖ “ដោយ​សារ​តែ​បញ្ហា​ដំណើរការ​ ផលិតផល​មួយ​ចំនួន​លើ​វិបសាយ​នៅ​ចក្រភព​អង់គ្លេស​​ត្រូវ​បាន​កំណត់​តម្លៃ​ខុស​​ កាល​ពី​ចុង​សប្ដាហ៍។ បច្ចុប្បន្ន​បញ្ហា​បាន​ជួសជុល​រួច​ហើយ​ ដោយ​ការ​កុម្ម៉ង់​លើ​​ផលិត​កំណត់​តម្លៃ​ខុស​ទាំង​នោះ​ក៏​បាន​រំសាយ​ចោល​ដែរ”។

 

HP ជ្រុល​ដៃ​ទម្លាក់​​ថ្លៃ​កុំព្យូទ័រ​​ពី​ ៣ ០០០ ដុល្លារ​ នៅ​ត្រឹម​ ២ ដុល្លារ

ផលិតផល​មួួ​យ​របស់​ Screwfix

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ ដែល​ក្រុមហ៊ុន​មួយ​ជួប​ប្រទះ​បញ្ហា​​​ដូច​នេះ ដោយ​ពី​មុន​មាន​វិបសាយ​របស់​ក្រុមហ៊ុន​​លក់​ Hardware និង​ ​ឧបករណ៍​​ Screwfix បាន​ទម្លាក់​តម្លៃ​ផលិតផល​របស់​ខ្លួន​មក​នៅ​ត្រឹម​ ៤៦ ដុល្លារ​ ទាំង​អស់៕​​

 

ចុច​អាន៖ គណនី​ ​Yahoo​ ​២០០លាន​ ​ត្រូវ​ ​Hacker​ ​ដាក់​លក់​លើ​អ៊ីនធឺណិត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​ប្រភព៖ Mirror
​​​​​​​​​​​​​