ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

បណ្ដាញ​ Instagram របស់​ក្រុមហ៊ុន​ Bugatti បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីអាអូឌីត​បាន​ទិញ​យក​​បាន​សម្រេច​នូវ​រថយន្ត​គំរូ​​ Bugatti Vision Gran Turismo ​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក​ រួម​ជា​មួយ​ Bugatti Chiron ស៊េរី​ថ្មី​ មួយ​ម៉ូដែល​ទៀត។

 

ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

 

​ខ្សែ​រាជវង្ស​ដែល​មាន​សម្បត្តិ​មហាសាល​នោះ​ត្រូវ​បាន​គេ​ស្គាល់​មាន​ព្រះនាម​ ​​​Badr bin Saud ដែល​តាម​ការ​ប៉ាន់​ស្មាន​ទ្រព្យ​សម្បត្តិ​មាន​ដល់​ ២១ ពាន់​លាន​ដុល្លារ។ ត្រួស​ៗ​ពី​​​លក្ខណៈ​សម្បត្តិ​រថយន្ត​កំពូល​ទាំង​ពីរ​​ឯ​ណោះ​វិញ​ ទី​មួយ​គឺ​​ Bugatti Vision Gran Turismo ជា​រថយន្ត​គំរូ​រចនា​​ផ្ដាច់​មុខ​សម្រាប់​​ហ្គេម​ Gran Turismo 6 នៅ​លើ​ឧបករណ៍​ហ្គេម​ Play Station ដែល​​បច្ចុប្បន្ន​មាន​តែ​មួយ​គ្រឿង​គត់​​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន​ Bugatti មិន​បាន​បង្ហើប​ពី​តម្លៃ​ដែល​ព្រះអង្គម្ចាស់​ Badr bin Saud ចំណាយ​លើ​រថយន្ត​នេះ​ឡើយ។

 

ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

 Bugatti Vision Gran Turismo

 

ដោយ​ឡែក​ម៉ូដែល​ទី​ពីរ​គឺ​ Bugatti Chiron ​ស៊េរី​ចុង​ក្រោយ​បង្អស់​ មាន​តម្លៃ​ប្រមាណ​ ២,៦ លាន​ដុល្លារ ហើយ​មាន​ផលិត​លក់​តែ ៥០០ គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ស្ព័រ​ប្រភេទ​នេះ​មាន​​ម៉ាស៊ីន​ ១៦ កម្លាំង​ ១ ៤៧៨ សេះ, អាច​បង្កើន​សន្ទុះ​ពី​ ០ ទៅ ២០០​ គ.ម/ម៉​ ដោយ​ចំណាយ​ពេល​តែ​ ៦វិនាទី ហើយ​​អាច​បើកបរ​បាន​ក្នុង​ល្បឿន​អតិបរមា​ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

Bugatti Chiron

 

ចុច​អាន៖ វត្ត​មាន​ជា​ផ្លូវការ​នៃ​ Bugatti Chiron តម្លៃ​ជាង ២លានដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​ប្រភព៖ CarBuzz
​​​​​​​​​​​​​