គោល​បំណង​​​​ធំ​តែ​មួយ​របស់​ ដារត្ន័​​ ក្នុង​សិល្បៈ​ត្រូវ​បាន​សម្រេច​ថ្ងៃ​នេះ

តារា​សម្ដែង​ អ៊ុក ដារត្ន័ បាន​ប្រាប់​​ពី​ក្ដី​ស្រមៃ​មួយ​ដែល​លោក​តែង​តែ​​​​ប្រាថ្នា​ចង់​បាន​តាំង​ពី​លោក​ចូល​សិល្បៈ​មក​ទល់​សព្វ​ថ្ងៃ ​ទោះ​បី​លំបាក​ និង​ត្រូវ​តស៊ូ​ប៉ុណ្ណា​ ក៏​ដោយ​​គឺ​គ្រង​តំណែង​ជា​តួ​ឯក។

 

គោល​បំណង​​​​ធំ​តែ​មួយ​របស់​ ដារត្ន័​​ ក្នុង​សិល្បៈ​ត្រូវ​បាន​សម្រេច​ថ្ងៃ​នេះ

 

រឿង​ភាគ​​ថ្មី​ដែល​ធ្វើ​ឲ្យ​ ដារត្ន័ បាន​សម្រេច​ក្ដី​សុបិន​ជា​តួ​ឯក​នោះ​​មាន​ចំណង​ជើង​ថា “ឋាន​សួគ៌​វណ្ណៈ” ដែល​ជា​ស្នាដៃ​របស់​ផលិតកម្ម “B&S Good Day Video” ដែល​​បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​កាល​ពី​ព្រឹក​មិញ​ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ។

 

គោល​បំណង​​​​ធំ​តែ​មួយ​របស់​ ដារត្ន័​​ ក្នុង​សិល្បៈ​ត្រូវ​បាន​សម្រេច​ថ្ងៃ​នេះ

 

(ដារ័ត្ន និង​តួឯក​ស្រី​រឿង “ឋាន​សួគ៌​វណ្ណៈ” )

 

ដារត្ន័ ប្រាប់​ថា៖ “ខ្ញុំ​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​វិស័យ​សិល្បៈ​ទម្រាំ​អ្នក​ដឹក​នាំ​គាត់​បាន​ឃើញ​ពី​សមត្ថភាព​របស់​ខ្ញុំ​ តំណែង​តួ​ឯក​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​តាំង​ពី​ថ្ងៃ​ចូល​សិល្បៈ​ដំបូង​ រហូត​មក​ដល់​​ពេល​នេះ​ជិត​៤​ឆ្នាំ​ហើយ”។ តួ​ប្រុស​ក្នុង​រឿង​ “ឋាន​សួគ៌​វណ្ណៈ” បាន​បន្ត​ថា​ ការ​ដែល​បាន​ក្លាយ​ជា​តួ​ឯក​រឿង​ភាគ​ថ្មី​​នេះ​ គឺ​ជាប់​ដោយ​សមត្ថភាព​ទាំង​ស្រុង​ព្រោះ​ទម្រាំ​បាន​​គ្រង​តំណែង​តួ​ឯក​នេះ​អ្នក​ដឹក​នាំ​ធ្វើ​តេស្ត​សមត្ថភាព​សម្ដែង​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​​ចំណុច​មួយ​ដែល​ដែល​អ្នក​ដឹកនាំ​ពេញ​ចិត្ត។

 

គោល​បំណង​​​​ធំ​តែ​មួយ​របស់​ ដារត្ន័​​ ក្នុង​សិល្បៈ​ត្រូវ​បាន​សម្រេច​ថ្ងៃ​នេះ

 

លោក​បន្ថែម​ថា “អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​រឿង​ទី​១​នេះ​ត្រូវ​ជាមួយ​អត្តចរិត​របស់​​ខ្ញុំ​​ច្រើន ​គឺ​ខ្ញុំ​ចូល​ចិត្ត​ប្រភេទ​រឿង​​ស៊ើប​អង្កេត ​​និង​តាម​ប្រមាញ់​ដូច​ទៅ​នឹង​សាច់​រឿង​ “ឋាន​សួគ៌​វណ្ណៈ” នេះ​តែ​ម្ដង”៕

 

គោល​បំណង​​​​ធំ​តែ​មួយ​របស់​ ដារត្ន័​​ ក្នុង​សិល្បៈ​ត្រូវ​បាន​សម្រេច​ថ្ងៃ​នេះ
អត្ថបទ៖ SAMEDY​​​​​​​​​​​