Ford Transit ស៊េរីថ្មី ២០១៦ ត្រូវបានឆ្លងកាត់ការធ្វើ តេស្តម៉ត់ចត់​ រយៈពេលយ៉ាងយូរ មុននឹងសម្រេចដាក់ លក់នៅលើទីផ្សារ

សព្វថ្ងៃនេះមានផលិតផលមិនច្រើននោះទេ​ ដែលអាចរក្សានូវសមត្ថភាពនិងស្ថានភាពដើមក្រោយ ពីបានប្រើប្រាស់រយៈពេល១០ឆ្នាំ ជាពិសេសជាមួយនឹងការប្រើប្រាស់ច្រើន ទាំងយប់ទាំងថ្ងៃ។

ក្រុមហ៊ុន Ford បានព្យាយាមផលិតនូវរថយន្ត Ford Transit ស៊េរីថ្មីដែលមានភាពរឹងមាំ សម្រាប់ប្រើប្រាស់យូរអង្វែង ដោយបានយករថយន្តទៅធ្វើតេស្តរហូតរយៈពេលប្រាំមួយខែ ដោយឆ្លងកាត់ការបើកបរ នៅលើផ្លូវរយៈពេលយូរ និងមានឧបសគ្គច្រើន ដើម្បីរុករកនូវបញ្ហា ដែលអាចកើតមានក្រោយពី បានប្រើប្រាស់រថយន្តនេះរយៈពេលយូរ។

នៅក្នុងដំណាក់កាលធ្វើតេស្ត បានរួមបញ្ចូលការបើករថយន្ត ដែលមានរយៈចម្ងាយ 11 លាន គីឡូម៉ែត្រ ជុំវិញពិភពលោកនៅ លើផ្លូវដែលលំបាកបំផុត ស្ថិតនៅក្រោមសីតុណ្ហភាពចាប់ពី 40C ទៅ-40C។

លោក David Gregory ប្រធានវិស្វករផ្នែករថយន្តTransit ប្រចាំទីផ្សារអឺរ៉ុប បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថាអតិថិជនជាច្រើននឹងមិនជឿថា រថយន្តនេះបានឆ្លងកាត់ឧបសគ្គអ្វីខ្លះនោះទេមុននឹង ប្រកាសដាក់លក់នៅលើទីផ្សារ។ រថយន្តនេះបានឆ្លងកាត់ការធ្វើតេស្តដែលលំបាកបំផុត ដែលរថយន្តVanដទៃប្រហែលមិនអាចឆ្លងផុតនោះទេ ផ្ទុយទៅវិញរថយន្ត Ford Transit បានឆ្ងងកាត់ការធ្វើតេស្តទាំងនោះ បានដោយជោគជ័យ”។

មុនសម្រេចដាក់លក់រថយន្ត Ford Transit ដំបូងនៅទីផ្សារអឺរ៉ុប និងអាមេរិចខាងជើង រថយន្ត Transit ត្រូវបានឆ្លងការធ្វើតេស្តនឹងភាពធន់របស់រថយន្ត នៅឯរោងចក្ររបស់ Ford នៅទីក្រុង Lommel ប្រទេស Belgium និងមួយទៀតនៅទីក្រុង Romeo រដ្ឋ Michigan សហរដ្ឋអាមេរិច។ 

នៅទីក្រុង Lommel រថយន្ត Ford Transit ជាង 30 គ្រឿងត្រូវបានជ្រើសរើសសម្រាប់ការធ្វើតេស្ត។ នៅក្នុងនោះមានដូចជា ការអូសសណ្ដោងជាមួយនឹង ទំងន់អតិបរមានិងផ្ទុកទៅដោយឥវ៉ាន់ពេញ។

ការធ្វើតេស្តបន្ទាប់ គឺការបើកបរល្បឿនលឿនឥតឈប់សម្រាករយៈពេលពីរខែ នៅលើផ្លូវគ្រោះ ផ្លូវថ្មភក់ ជាដើម។ ក្រៅពីនេះFord Transit ក៏ត្រូវបានដាក់នៅក្នុងបន្ទប់ បិទជិតដែលពោពេញទៅដោយកម្រិតសំណើមខ្ពស់រយៈពេល១២សប្ដាហ៍ ដើម្បីតេស្តពីភាពធន់ និង ភាពច្រេស របស់រថយន្ត ព្រមទាំងពិនិត្យមើលបំរែបំរួល នៃការវិវឌ្ឍន៍របស់រថយន្តរយៈពេល មួយខែថែមទៀត។

នៅពេលធ្វើតេស្តពីកម្លាំងរថយន្ត ក្រុមការងារបានបើករថយន្តនេះនៅលើផ្លូវគ្រលុករដិបរដុប ប្រហែល 5000 ដង និងបានបើកឡើងទៅលើខឿនផ្លូវដែលមានកម្ពស់ 140mm ជាមួយនឹងល្បឿន 60km/h។

ក្រុមការងារ Ford ក៏បានតេស្តរថយន្តនេះនៅ អឺរ៉ុប អាមេរិចខាងជើង អាហ្វ្រិច និងអាស៊ីផងដែរ។ នៅរដ្ឋ Arizona ទីក្រុង Dubai និង អាហ្វ្រិចខាងជើង រថយន្ត Transit ត្រូវរត់នៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅរហូតដល់ 40 C រីឯ នៅ Finland និង Canada វិញ រថយន្តត្រូវទ្រាំទ្រនឹងភាពត្រជាក់រហូតដល់ -40 C និងធ្វើដំណើរឆ្លងកាត់ឧបសគ្គ កាត់ទ្វីបអឺរ៉ុប មជ្ឈិមប្រទេស រុស្សី តួគី និងសហរដ្ឋអាមេរិច នៅតំបន់ Austrian Alps និង Death Valley។ 

មុនពេលដាក់សម្ភោធជាផ្លូវការ រថយន្ត Transit បានដាក់ឲ្យធ្វើតេស្តនៅលើផ្លូវ រហូតដល់ 500,00km។ នៅក្នុងមន្ទីរពិសោធន៍ រថយន្ត Ford Transit ម៉ាស៊ីន 2.2 Litre ត្រូវបានប្រើឲ្យដឹកទំនិញពេញរថយន្តនិងដាក់ឲ្យរត់នៅលើជម្រឹងដែក រយៈពេល 46 ថ្ងៃឥតឈប់ឈរ ដើម្បីពិសោធន៍ពីដំណើរការនៃម៉ាស៊ីន ភាពធន់រឹងមាំ និងដើម្បីធានាបាននូវអាយុកាលនៃការប្រើប្រាស់ ១០ឆ្នាំ ស្របទៅតាមបទដ្ឋានស្តង់ដារថយន្តថ្មី។
ក្រោយពីការពិសោធន៍បានបញ្ចប់ ក្រុមការងារបានរកឃើញបញ្ហា និងដំណោះស្រាយជាច្រើនដែលអាចជួយពួកគេក្នុងការផលិតរថយន្ត Transit ថ្មីកាន់តែល្អប្រសើរជាងមុន ដូចជាការរចនានូវទ្វារចំហៀង និងឆ្អឹងទទឹងសាក់ស៊ីងខាងក្រោយឡើងវិញ ដែលអាចធ្វើអោយរថយន្តនេះ កានត់តែមានភាពរឹងមាំ និងជំនះគ្រប់ឧបសក្គនៃការបើកបរ។

រថយន្ត Ford Transit ស៊េរីថ្មីនេះ គឺជារថយន្តជំនាន់ក្រោយបង្អស់របស់រថយន្តប្រភេទ Transit ដែលមានដាក់លក់ដំបូងបង្អស់នៅលើទីផ្សារអឺរ៉ុប និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់នៅតាមបណ្តាលប្រទេសនានានៅទ្វីបអឺរ៉ុប ក៏ដូចជាបណ្តាលប្រទេសនានានៅលើពិភពលោកផងដែរ។ បច្ចុប្បន្នរថយន្ត Ford Transit នេះ កំពុងទទួលបានការ គាំទ្រ និងពេញនិយមប្រើប្រាស់យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនដឹកអ្នកដំណើរនានា នៅក្នុងប្រទេសកម្ពុជាយើង។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Ford Transit ស៊េរីថ្មី ២០១៦ ត្រូវបានឆ្លងកាត់ការធ្វើ តេស្តម៉ត់ចត់​ រយៈពេលយ៉ាងយូរ មុននឹងសម្រេចដាក់ លក់នៅលើទីផ្សារ

Ford Transit ស៊េរីថ្មី ២០១៦ ត្រូវបានឆ្លងកាត់ការធ្វើ តេស្តម៉ត់ចត់​ រយៈពេលយ៉ាងយូរ មុននឹងសម្រេចដាក់ លក់នៅលើទីផ្សារ

Ford Transit ស៊េរីថ្មី ២០១៦ ត្រូវបានឆ្លងកាត់ការធ្វើ តេស្តម៉ត់ចត់​ រយៈពេលយ៉ាងយូរ មុននឹងសម្រេចដាក់ លក់នៅលើទីផ្សារ

Ford Transit ស៊េរីថ្មី ២០១៦ ត្រូវបានឆ្លងកាត់ការធ្វើ តេស្តម៉ត់ចត់​ រយៈពេលយ៉ាងយូរ មុននឹងសម្រេចដាក់ លក់នៅលើទីផ្សារ