ផល​រំខាន ៦ យ៉ាង របស់​ថ្នាំ​ផ្សះ ដែល​អ្នក​គួរ​ដឹង​

ផល​រំខាន ៦ យ៉ាង របស់​ថ្នាំ​ផ្សះ ដែល​អ្នក​គួរ​ដឹង​

ផល​រំខាន ៦ យ៉ាង របស់​ថ្នាំ​ផ្សះ ដែល​អ្នក​គួរ​ដឹង​

​មែន​ហើយ ថ្នាំ​ផ្សះ​ជា​ឱសថ ដែល​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​យើង​បាន​។ ប៉ុន្តែ វា​ក៏​អាច​បង្ក​ជា​ផល​រំខាន​ធ្ងន់ធ្ងរ​បានដែរ​។ ខាងក្រោម​នេះ គឺជា​រោគសញ្ញា​ខ្លះៗ ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​រង​ផល​រំខាន​របស់​ថ្នាំ​ផ្សះ​ហើយ​។​

រាក​រូស​
ថ្នាំ​ផ្សះ​ដូចជា Amoxicillin និង Metronidazole អាច​នាំឲ្យ​មាន​ការ​រាករូស​ធ្ងន់ធ្ងរ ដែល​អាច​សម្គាល់​ដឹង​តាមរយៈ​ការ​រាក​សុទ្ធតែ​ទឹក​ញឹកញាប់ ហើយ​មាន​ក្លិនស្អុយ​ខ្លាំង​។

ឡើង​អាស៊ីត​ក្រពះ និង​ផោម​
ថ្នាំ​ផ្សះ​ដែល​ប្រើ​សម្រាប់​សម្លាប់​មេរោគ​គ្រប់​ប្រភេទ ប្រហែលជា​អាច​បណ្តាល​ឲ្យ​ឡើង​អាស៊ីត​ក្រពះ និង​រលាក​ក្រពះ​បាន​។ រឿង​នេះ​ច្រើនតែ​កើតឡើង​ដោយសារតែ​ថ្នាំ​ផ្សះ​នោះ ទៅ​សម្លាប់​បាក់តេរី​ល្អៗ ដែល​ពោះវៀន​ត្រូវការ​។

អា​ឡែក​ស៊ី​ស្បែក​
ថ្នាំ​ជាច្រើន​ដូចជា Sulpha Tetracycline អាច​បណ្តាលឲ្យ​មាន​ប្រតិកម្ម​លើ​ស្បែក និង​បង្ក​ជាការ​រមាស់ និង​ឡើង​កន្ទួល​លើ​ស្បែក​ដែរ​។ អ្វី​ដែល​កម្រ​នោះ វា​ក៏​នាំឲ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​មួយ ឈ្មោះថា Stevens-Johnson Syndrome ដែល​អាច​សម្គាល់​ដឹង តាមរយៈ​ការ​រលាក​ស្បែក​ធ្ងន់ធ្ងរ​។

ការបង្ក​រោគ ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​
ការបង្ក​រោគ​បែបនេះ គឺជា​ផល​រំខាន​ញឹកញាប់​មួយ​របស់​ថ្នាំ​ផ្សះ​។ ថ្នាំ​ខ្លះ​ដូចជា Tetracycline និង Clindamycin សុទ្ធតែ​ជំរុញ​ឲ្យមាន​ការលូត​លាស់​មេរោគ​ផ្សិត តាមរយៈ​ការធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អាស៊ី​ត ក្នុង​ទ្វារមាស​ស្ត្រី​ទៅជា​ខ្សោយ​ជាង​មុន​។​

រលាក​អណ្តាត​
ថ្នាំ​ផ្សះ ក៏​អាច​នាំឲ្យ​មាន​ការបង្ករោគ​ក្នុងមាត់​ដែរ​នោះ​គឺ ការ​រលាក​អណ្តាត ឬ​អាច​ដំបៅ​ពងបែក​ក្នុង​មាត់ និង​ប្រេះ​អណ្តាត​ផងដែរ​។

ខូច​តម្រងនោម​
ថ្នាំ​ផ្សះ​ពពួក Aminoglycosides មិន​មាន​សុវត្ថិភាព​ទេ​សម្រាប់​តម្រងនោម ហើយក៏​អាច​បណ្តាលឲ្យ​ខូច​តម្រងនោម​បានដែរ​។ ដូច្នេះ យក​ល្អ គួរតែ​ចៀសវាង​ថ្នាំ​ទាំង​នេះ បើសិន​ជា​អ្នក​កំពុងតែ​មាន​ជំងឺ​តម្រងនោម​រួច​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។