Pokemon Go​ ​ជួយ​​ព្យាបាល​បុរស​កម្សត់​ម្នាក់ ចាក​ផុត​ពី​វិបត្តិ​ផ្លូវ​ចិត្ត​

ភាព​ល្បីល្បាញ​របស់​ ​Pokemon Go​ ​បាន​សាយភាយ​គ្រប​ដណ្ដប់​ស្ទើរ​គ្រប់​ទ្វីប​ ​ខណៈ​ហ្គេម​នេះ​បាន​ផ្ដល់​ភាព​រីករាយ​យ៉ាង​ខ្លាំង​ដល់​អ្នក​លេង​គ្រប់​ៗ​គ្នា​។ ​កាន់​តែ​ពិសេស​ ​វា​បាន​ធ្វើ​ឲ្យ​បុរស​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ម្នាក់​ មាន​អាការៈ​សះស្បើយ។

 

Pokemon Go​ ​ជួយ​​ព្យាបាល​បុរស​កម្សត់​ម្នាក់ ចាក​ផុត​ពី​វិបត្តិ​ផ្លូវ​ចិត្ត​

 

អ្នក​ជំងឺ​ខាង​លើ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ប្រភេទ​ ​autism​ ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​មិន​ចង់​ឃើញ​ពិភពលោក​ខាង​ក្រៅ​ ​ហើយ​បាន​ឃុំ​ខ្លួន​ឯង​នៅ​តែ​ក្នុង​ផ្ទះ​អស់​រយៈ​ ​៥ ឆ្នាំ។ តែ​ព្រោះ​ ​Pokemon Go​ ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ចង់​ដើរ​នៅ​ទី​សាធារណៈ​ ដើម្បី​ប្រមូល​សត្វ​ក្នុង​ហ្គេម​នេះ​ ​ហើយ​បុរស​ខាង​លើ​ក៏​បាន​សរសើរ​ថា​ហ្គេម​នេះ​ពិត​ជា​ពិសេស។

 

ម្ដាយ​របស់​អ្នក​ជំងឺ​នោះ​បាន​ឲ្យ​ដឹង​ថា​ ​Pokemon Go​ ​បាន​កែប្រែ​កូន​ប្រុស​របស់​គាត់​ឲ្យ​ទទួល​យក​នូវ​ពិភពលោក​ដូច​មនុស្ស​ធម្មតា​ ​ហើយ​អាការៈ​របស់​គេ​មាន​ផល​វិជ្ជមាន​ច្រើន​ហួស​ពី​ការ​ស្មាន៕

 

សូមទស្សនាវីដេអូខាងក្រោម

 

 

អាន​បន្ត​ ​៖​ Galaxy Note 7 នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​ថ្ងៃ ២០ សីហា​នេះ​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ bbc