Wilshere រង​របួស​សារ​ជា​ថ្មី​ ក្រោយ​ពី​ជា​សះស្បើយ​បាន​មួយ​រយៈ

លោក​ Arsene Wenger បាន​ឲ្យ​ដឹង​ថា Jack Wilshere នឹង​អវត្តមាន​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​បើក​រដូវ​កាល​ ដោយ​សារ​​របួស​ជង្គង់​។​

 

Wilshere រង​របួស​សារ​ជា​ថ្មី​ ក្រោយ​ពី​ជា​សះស្បើយ​បាន​មួយ​រយៈJack Wilshere

 

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​មាន​បញ្ហា​របួស​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​នឹង​អវត្តមាន​ប្រកួត​ទល់​នឹង Viking​។ យ៉ាង​ណា​មិញ​រូប​គេ​រំពឹង​ត្រឡប់​មក​ហ្វឹក​ហាត់​វិញ​ នៅ​សប្ដាហ៍​ក្រោយ​នេះ។

 

Wilshere ជា​កីឡាករ​មួយ​រូប​ ​ជា​រឿយ​ៗ​ញាំញី​ដោយ​​របួស​ ជាក់​ស្ដែង​រដូវ​កាល​មុន​រូប​គេ​បង្ហាញ​ខ្លួន​បាន​ត្រឹម ១៤១​នាទី​​នៅ Premier League។ ​ចាប់​តាំង​ពី​ចូល​លេង​ឈុត​ធំ​ Arsenal នៅ​ឆ្នាំ ២០០៨ ខ្សែ​បម្រើ​ពាក់​អាវ​លេខ​១០ ធ្លាប់​លេង​កម្មវិធី Premier League ៣០​ប្រកួត​បាន​តែ​១​រដូវ​កាល​គត់​​ជា​កំណត់​ត្រា​យូរ​បំផុតក្នុង​ចំណោម​​៨​រដូវ​កាល​ មាន​ន័យ​ថា​៧រដូវ​កាល​ទៀត​គេ​បង្ហាញ​ខ្លួន​បាន​តិច​តួច​ប៉ុណ្ណោះ។

 

តារា​មាឌ​ល្អិត​សញ្ជាតិ​អង់គ្លេស​រង​របួស​ធំៗ​ចំនួន​១១លើក ចាប់​តាំង​ពី​ឆ្នាំ ២០១១ សរុប​ការ​សម្រាក​ព្យាបាល​ទាំង​អស់​គឺ ៨៩០​ថ្ងៃ៕

 

Wilshere រង​របួស​សារ​ជា​ថ្មី​ ក្រោយ​ពី​ជា​សះស្បើយ​បាន​មួយ​រយៈ

 

Wilshere រង​របួស​សារ​ជា​ថ្មី​ ក្រោយ​ពី​ជា​សះស្បើយ​បាន​មួយ​រយៈ

 

Wilshere រង​របួស​សារ​ជា​ថ្មី​ ក្រោយ​ពី​ជា​សះស្បើយ​បាន​មួយ​រយៈ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Daily Mail