តារា​ម៉ូ​ដ​អា​ហ្ស​ង់​ទី​ន​ថា ដេក​ជាមួយ​Messi​ប្រៀប​ដូច​ដេក​ជាមួយ​សព

ទីភ្នាក់ងារ​ព័ត៌មាន The Sun របស់​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា នាង​Xoana Gonzalez តារា​ម៉ូ​ដ​ដ៏​សិច​ស៊ី​ជនជាតិ​អា​ហ្ស​ង់​ទី​ន​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​បេ​រ៉ូ ដែល​ផ្សាយ​តាម​វ៉េបសាយ​Bolavip​ថា នាង​ធ្លាប់​រួមដំណេក​ជាមួយ​Lionel Messi ខ្សែប្រយុទ្ធ​ក្លិប​Barcelona ។ ប៉ុន្តែ​សកម្មភាព​លើ​គ្រែ​របស់​គេ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា​ដូច​ជា​ដេក​ជាមួយ​សព ។

នាង Gonzalez បាន​បញ្ជាក់​ដូច្នេះ​ថា​៖«​មាន​គ្រាមួយ​យើង​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​មួយ​រួម​គ្នា ក្នុង​ចិត្ត​របស់ខ្ញុំ​ចង់ឱ្យ​គេ​ប្រលោម​ស្នេហ៍​ជាង​ការ​និយាយ​គ្នា ប៉ុន្តែ​សកម្មភាព​របស់​គេ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ហាក់​កំពុង​ដេក​ជាមួយ​សព​អ៊ីចឹង​» ៕