ត្រណម​​​៧​យ៉ាង​នៃ​ពិធី​បុណ្យ​​​ប្រេត​ចិន ក្នុង​ខែ​សីហា​នេះ

ពិធី​បុណ្យ​​​ប្រេត​ ​ឬ​ Hungry Ghost Festival ​​តែង​តែ​​​ត្រូវ​​គេ​ឃើញ​​​កើត​មាន​រៀង​រាល់​ឆ្នាំ​​តាម​ប្រពៃណី​ចិន​នៅ​ខែ​ទី​​៧​ ក្នុង​ប្រតិទិន​ចន្ទគតិ។​ នៅ​​ឆ្នាំ​២០១៦ គេ​​​ចាប់ផ្ដើម​ប្រារព្ធ​​ឡើង​​នៅ​ថ្ងៃ​ទី​ ៣​សីហា​ ត​ទៅ​​ដោយ​គេ​មាន​ជំនឿ​ថា​​​​​​ទ្វារ​​​​ឋាននរក​​​​នឹង​បើក​នា​ពេល​នេះ។

 

ត្រណម​​​៧​យ៉ាង​នៃ​ពិធី​បុណ្យ​​​ប្រេត​ចិន ក្នុង​ខែ​សីហា​នេះ

 

​តាម​​ជំនឿ​ប្រពៃណី​ចិនដែល​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ជំនឿ​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ខ្មែរ​ដែរ​​ ​ព្រលឹង​​​​​​​​​ដែល​ជាប់ឃុំ​​នៅ​ឋាននរក​​​​​ នឹង​ត្រូវ​​គេ​ដោះ​លែង​​​​​​ឲ្យ​មាន​សេរីភាព​ ​និង​ធ្វើ​ដំណើរ​​​​​មក​​ឋាន​​មនុស្ស​​​រយៈពេល​​ ១ខែ ​ដើម្បី​​ស្វែង​​អាហារ​ និង​គ្រឿង​សំណែន​ផ្សេង​ៗ​​ពី​កូន​ចៅ​។​

 

​ចំណែក​​មនុស្ស​​ម្នា​​ទាំង​ស្រី​ប្រុស​នាំ​គ្នា​​​​​​ដុត​លុយ​ខ្មោច ​អុជ​ធូប ​និង​​សែន​​​នំចំណី​​​ ​ដើម្បី​ឧទ្ទិស​​ដល់​​​​ព្រលឹង​បុព្វបុរស​ដូន​តា ដែល​​​ជំនឿ​​នេះ​​កើត​ឡើង​​តាំង​ពី​​​​សម័យ​បុរាណ​ចិន​មក​ម្ល៉េះ។​​​​​​​​​ បើ​តាម​​​​​​​​ប្រពៃណី​​ពុទ្ធសាសនា​​​​ព្រលឹង​ខ្មោច​​ទាំង​នោះ ​ត្រូវ​គេ​​ឲ្យ​​ឈ្មោះ​ថា​​ “​ប្រេត” ជា​ភាសា​​សំស្ក្រឹត។

 

ព្រលឹង​​​​ទាំង​នេះ​​​ត្រូវ​គេ​​ដំណាល​តៗ​គ្នា​ថា​ ​មិន​អាច​​ផឹក ​ឬ​​បរិភោគ​អ្វី​​​បាន​ទាំង​អស់​​​ និង​​​​តែង​តែ​​ស្រេក​ឃ្លាន​​​ជា​រៀង​រហូត​។ ​បើ​តាម​​ជំនឿ​សាសនា​តាវ ​​ប្រេត​ ទាំង​នោះ​ ​ត្រូវ​គេ​ចាត់​ទុក​​​​​ជា​មនុស្ស​​​ដែល​​​​​ស្លាប់​ទៅ​​ដោយ​មិន​សប្បាយ​ចិត្ត​ ​ដោយ​​សារ​​​អំពើ​​ហិង្សា​​​​​​​សម្លាប់ ឬ​​នៅ​​ពេល​​គ្រួសារ​​​​ពួកគេ​លែង​គោរព​បុព្វបុរស​​​ដូន​តា​​។

 

​​​មាន​ត្រណម ​ទំនៀម​ទម្លាប់​​​ និង​ជំនឿ​​ជា​ច្រើន​ជុំវិញ​​ពិធី​បុណ្យ​ Hungry Ghost Festival ហើយ​ទាំង​នេះ​ជា​​​​អប្បិយ​ជំនឿ​​​ខ្លះ​ៗ​គេ​​បាន​ហាម​​​​ឃាត់​​​​​​​ ដែល​អ្នក​​មិន​ធ្លាប់​ដឹង៖​

 

១. ​មិន​​ត្រូវ​យំ​​កណ្ដាល​អាធ្រាត្រ

ការ​​​​ស្រែក​យំ​ ឬ​​យំ​ខ្សឹកខ្សួល​​ ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​​​​ ​ត្រូវ​គេ​ជឿ​ថា​​​​បាន​ទាក់ទាញ​​​​​ខ្មោច​ព្រាយ​បិសាច​​ ​និង​ផ្តល់​ឱកាស​​ឲ្យ​ពួក​វា​​​ចូល​សណ្ឋិត​ក្នុង​ខ្លួន​របស់​អ្នក​។

 

 

២. មិន​​ត្រូវ​​​រុះរើ​ ​​និង​ជួស​ជុល​​​ ផ្ទះ​​ឬ​ការិយាល័យ​ឡើយ​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​​អំឡុង​ពិធី​បុណ្យ​​ ​១​ខែ​​ ការ​ធ្វើ​បែប​នេះ​​​ ត្រូវ​គេ​ចាត់​ទុក​ថា​​​​​​​​ជា​ការ​ចាប់​ផ្ដើម​​​ដោយ​ភាព​អពមង្គល ព្រោះ​គេ​ជឿ​ថា​​​​​​​ព្រលឹង​​​​ខ្មោច​​​នឹង​ចូល​ស្នាក់​នៅ​​​​​​មុន ​ហើយ​គេ​មិន​អាច​​បណ្ដេញ​​​ចេញ​បាន​ឡើយ។

 

 

៣. ​បើក​ឆត្រ​​ទុក​ចោល​ក្នុង​ផ្ទះ​

ព្រលឹង​ខ្មោច​ព្រាយ​បិសាច​​​ ​ត្រូវ​គេ​ជឿ​ថា​​​នឹង​​ចូល​ទៅ​ពួន​សម្ងំ​​ក្រោម​ឆត្រ ​ដូ​​ច្នេះ​​បើ​​អ្នក​ចង់​​​ជូន​​ដំណើរ​​ភ្ញៀវ​​​​​មក​លេង​​​ផ្ទះ ​​គេ​​​​​​​ណែនាំ​​កុំ​​ឲ្យ​បើក​ឆត្រ​​​ក្នុង​ផ្ទះ ​តែ​ត្រូវ​ទុក​ចោល​​នៅ​ក្រៅ​ផ្ទះ។

 

 

៤. ​មិន​ត្រូវ​ហួច​​​

​​​​​​​​​​​​​ការ​ហួច​​​​នៅ​​​​​​ពេល​​ព្រះ​អាទិត្យ​​​លិច​​គេ​ជឿ​ថា​​​​ សំឡេង​ហួច​​នឹង​​ទាក់​ទាញ​ព្រលឹង​ខ្មោច​​​មក​ក្បែរ​​អ្នក និង​​នាំ​​​ឲ្យ​សំណាង​អាក្រក់​។

 

 

៥. ​មិន​សម្លាប់​សត្វ​​ល្អិត​​​​​​​​​ក្នុង​ផ្ទះ

ប្រសិន​បើ​មាន​​សត្វ​​ល្អិត​​​​តូច​ៗ​​​​​​​​នៅ​ក្នុង​ផ្ទះ​​នា​រដូវ​នេះ​​​​ ដូច​ជា​​​កណ្ដៀរ​ ​​មេអំបៅ កណ្ដូប គេ​មិន​ឲ្យ​សម្លាប់​​ពួក​វា​ទេ ព្រោះ​គេ​ជឿ​ថា​​​​ជា​វិញ្ញាណ​​​​ដូន​តា​​​​​មក​លេង​ផ្ទះ​កូន​ចៅ។

 

 

៦.​មិន​ត្រូវ​​​​​លេង​សើច​​លើ​​កៅអី​​​​ទំនេរ​

​តាម​ជំនឿ​​​​​កៅអី​ទំនេរ​​គ្មាន​​មនុស្ស​​អង្គុយ​​​​​​ដែល​យើង​​ឃើញ​មាន​​នៅ​ក្នុង​​ពិធី​សម្ដែង​​​សិល្បៈ​ណា​មួយ ​គេ​ហាម​មិន​ឲ្យ​​​​​​និយាយ​​ឡកឡឺយ ​ឬ​លេង​សើច​​ឡើយ​​ ​ព្រោះ​​មាន​ព្រលឹង​​ខ្មោច​កំពុង​​អង្គុយ ​បើ​ពុំ​ដូច្នោះ​ទេ​​​​​ហេតុការណ៍​​អាក្រក់​មួយ​នឹង​កើត​មាន​។

 

 

៧. មិន​ត្រូវ​​ធ្វើ​ខួប​កំណើត​​ពេល​យប់

​មនុស្ស​ជា​ច្រើន​​កើត​​​ក្នុង​​​​ខែ​​​​​​នៃ​ពិធី​បុណ្យ​​ប្រេត​នេះ ហើយ​​ប្រាកដ​ណាស់​​​​នឹងមាន​​​ភ្លើង​​​ទាន​ធ្វើ​​​​​ខួប​កំណើត​​​​​ដោយ​ចៀស​មិន​ផុត​ ប៉ុន្តែ​​​​មិន​ត្រូវ​​​ប្រារព្ធ​​នៅ​​ពេល​យប់​ទេ គឺ​ត្រូវ​​ជ្រើស​​រើស​​យក​ពេល​ថ្ងៃ​ជំនួស​។​ ​មួយ​វិញ​ទៀត ​​​មាន​ត្រណម​​​ល្បី​ជា​ច្រើន​ដូច​ជា​មិន​ត្រូវ​ហែល​ទឹក ​រៀបការ ​ដើរ​កម្សាន្ត​​ក្នុង​អំឡុង​ពិធី​បុណ្យ​​នេះ​ឡើយ៕

 

ត្រណម​​​៧​យ៉ាង​នៃ​ពិធី​បុណ្យ​​​ប្រេត​ចិន ក្នុង​ខែ​សីហា​នេះ

 

 

ចុចអាន៖ ទីសក្ការៈ​ស័ក្ដិសិទ្ធិ​​២កន្លែង​នៅ​សៀមរាប​ សិស្ស​ត្រៀម​បាក់​ឌុប​និយម​ទៅ​បន់ស្រន់

ចុចអាន៖ ​ជំនឿ​ប្លែក​ៗ​​​ចំនួន​ ១០​ប្រទេស​​ ​​អ្នក​មិន​ធ្លាប់​ដឹង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Asiaone​​​​
​​​​​​​​​​​​​​​​​​​​​