ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

បណ្ដាញ Instagram របស់ក្រុមហ៊ុន Bugatti បានប្រកាសជាផ្លូវការថា ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីអាអូឌីតបានទិញយកបានសម្រេចនូវរថយន្តគំរូ Bugatti Vision Gran Turismo មានតែមួយគ្រឿងគត់ក្នុងលោក រួមជាមួយ Bugatti Chiron ស៊េរីថ្មី មួយម៉ូដែលទៀត។

ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

ខ្សែរាជវង្សដែលមានសម្បត្តិមហាសាលនោះត្រូវបានគេស្គាល់មានព្រះនាម Badr bin Saud ដែលតាមការប៉ាន់ស្មានទ្រព្យសម្បត្តិមានដល់ ២១ ពាន់លានដុល្លារ។ ត្រួសៗពីលក្ខណៈសម្បត្តិរថយន្តកំពូលទាំងពីរឯណោះវិញ ទីមួយគឺ Bugatti Vision Gran Turismo ជារថយន្តគំរូរចនាផ្ដាច់មុខសម្រាប់ហ្គេម Gran Turismo 6 នៅលើឧបករណ៍ហ្គេម Play Station ដែលបច្ចុប្បន្នមានតែមួយគ្រឿងគត់នៅលើពិភពលោក។ ក្រុមហ៊ុន Bugatti មិនបានបង្ហើបពីតម្លៃដែលព្រះអង្គម្ចាស់ Badr bin Saud ចំណាយលើរថយន្តនេះឡើយ។

ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

 Bugatti Vision Gran Turismo

ដោយឡែកម៉ូដែលទីពីរគឺ Bugatti Chiron ស៊េរីចុងក្រោយបង្អស់ មានតម្លៃប្រមាណ ២,៦ លានដុល្លារ ហើយមានផលិតលក់តែ ៥០០ គ្រឿងប៉ុណ្ណោះ។ រថយន្តស្ព័រប្រភេទនេះមានម៉ាស៊ីន ១៦ កម្លាំង ១ ៤៧៨ សេះ, អាចបង្កើនសន្ទុះពី ០ ទៅ ២០០ គ.ម/ម៉ ដោយចំណាយពេលតែ ៦វិនាទី ហើយអាចបើកបរបានក្នុងល្បឿនអតិបរមា ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

Bugatti Chiron

 

ប្រែសម្រួល៖ sabay (ហៃ សុខហេង)
ប្រភព៖ CarBuzz

  • ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​យក​បាន​សម្រេច​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: