ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​

6 Videos


នៅខ្វះតែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃដែល ដេនី ក្វាន់ បើកសម្ពោធហាងថ្មីរបស់ខ្លួនហើយ នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកហាងថ្មីដែលចំណាយដើមទុនអស់រាប់ម៉ឺនដុល្លារ ។

ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​

ដេនី ក្វាន់ បានជ្រើសរើសយកថ្ងៃទី៦ខែសីហានេះគឺជាថ្ងៃល្អសម្រាប់នាងក្នុងការបើហាងរកស៊ីថ្មីមួយបន្ថែមទៀត ។ ដេនី ក្វាន់ បានឲ្យដឹងថា ហាងសាឡននេះគឺនាងចំណាយអស់ដើមទុនប្រមាណជាងបីម៉ឺនដុល្លារ ចំណែកហាងដាក់លក់គ្រឿងសង្ហារឹមវិញ គឺនាងពុំបានបញ្ជាក់ប្រាប់អំពីការចំណាយនោះទេ ពីព្រោះដើមទុនបើកលក់សង្ហារឹមគឺចំណាយអស់ប្រាក់ច្រើនណាស់ ។

ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​

ទីតាំងហាងថ្មីដែល ដេនី ក្វាន់ ត្រៀមនឹងបើកសម្ពោធនេះ គឺនៅម្តុំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគេ្នយ៍ ។ ដេនី ក្វាន់ មិនត្រឹមតែមានមុខរបររកស៊ីមួយនេះនោះទេ នាងនៅមានមុខរបររកស៊ីផ្ទាល់ខ្លួនជាច្រើនទៀតដែលមិនបានបង្ហាញប្រាប់ ប៉ុន្តែសម្រាប់អ្នកស្គាល់ស្និទ្ធស្នាលជាមួយនាងសុទ្ធតែដឹងថា ដេនី ក្វាន់ នៅមានមុខរបររកស៊ីជាច្រើនទៀតដែលកំពុងដំណើរការ ។

ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ដេនី ក្វាន់ ទើបតែបង្ហើរសំនៀងតាមរយៈបទចម្រៀងថ្មីៗជាច្រើននៅស្ថានីយ៍ទូរទស្សន៍អប្សរា ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញគួរឲ្យស្រលាញ់ ៕ អាលីណា

ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​ដេ​នី ក្វាន់ ត្រៀម​បើកហាង​ក្នុង​សប្តាហ៍​នេះ​