រន្ធត់ចិត្ត! បុរសកើតមហារីកម្នាក់ ដាច់ចិត្តសុំមិត្តស្រីរៀបការ ព្រោះដឹងថាខ្លួនជិតស្លាប់!

អាមេរិក៖ ធ្លាប់តែឃើញគេសម្តែងនៅក្នុងរឿងកុន មិននឹកស្មានថាវាក៏អាចកើតមាន ឡើងដែរនៅក្នុងឆាកជីវិតពិត។ បុរសម្នាក់ជាជនជាតិអាមេរិកដែលមានឈ្មោះថា Swift Myers អាយុ១៨ឆ្នាំ កាលពីពេលកន្លងទៅបានដាច់ចិត្តហាមាត់សុំមិត្តស្រី របស់ខ្លួនគឺនាង Abbi Ruicker ដើម្បីរៀបការ ព្រោះដោយសារដឹងថាខ្លួនឯងច្បាស់ថា គ្មានឱកាសនឹងមានជីវិតរស់នៅយូរអង្វែងទៀតនោះទេ។

ដោយសារមានជម្ងឺមហារីកឆ្អឹងមកយាយីក៏បានធ្វើឱ្យកម្លោះ Swift Myers ត្រូវចូលខ្លួន មកសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីពេទ្យ The Children’s Hospital at Saint Francis ដែលស្ថិតនៅក្នុង រដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក។ នេះគឺជារឿងមួយដែលគួរឱ្យ អាណិតអាសូរបំផុត និងមិនគួរកើតមានទេចំពោះបុរសម្នាក់នេះ។

លោក Swift Myers ត្រូវប្រឈមមុខនឹងធ្វើទុក្ខពីជម្ងឺ ៦-៧ដងនៅក្នុងមួយសប្តាហ៍ដែលធ្វើឱ្យ គេសន្លប់ ជាញឹកញាប់នៅក្នុងមន្ទីរពេទ្យ ហើយគាត់អាចនឹងចាកចេញពីលោកនេះនៅក្នុងពេល ណាមួយក៏អាចថាបាន។ បន្ទាប់ពីបានសន្លប់អស់រយៈពេល១០ថ្ងៃ ក្រោយដឹងខ្លួនវិញ Swift Myers ក៏បានសុំមិត្តស្រីខ្លួន ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈ ពេលជាងពីរឆ្នាំមកហើយដើម្បីរៀបការតែម្តង។

ក្នុងអំឡុងការស្នាក់នៅក្នុងបន្ទប់ ICU លោកក៏ធ្លាប់បានសួរនាងលេងៗផងដែរ អំពីពិធីមង្គលការ ប៉ុន្តែមកដល់ពេលនេះ Swift Myers ក៏បានទម្លាយការពិត។ ក្រោយមកក្រុមគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតក៏បានរៀបផែនការព្យាបាល Swift Myers ដើម្បីអាចរៀបអាពាហ៍ពិពាហ៍បានក្នុងរយៈពេល២ថ្ងៃ។

ចុងក្រោយពិធីមង្គលការនេះក៏បានកើតឡើង កូនក្រមុំ និងកូនកំលោះស្លៀកយ៉ាង ស្រស់ស្អាត នៅក្នុងបរិយាកាសដ៏សែនកក់ក្តៅមួយ ក្នុងចំណោមមិត្តភក្តិ និងសាច់ញាតិទាំងសងខាង។ ពិធីនេះគ្មានភាពធំដុំប៉ុន្មានទេ គ្រាន់តែរៀបចំនៅក្នុង មន្ទីរពេទ្យដោយមានការតុបតែងផ្កា នឹងនំសូកូឡាគួរឱ្យស្រឡាញ់មួយចំនួន៕ ចង់ដឹង ថាមង្គលការពួកគេរ៉ូម៉េនទិកប៉ុណ្ណាទស្សនាកម្រងរូបភាពជាមួយគ្នា៖

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបន្ទប់ព្យាបាលតូចពេក ដូច្នេះពួកគេមិនអាច អញ្ជើញភ្ញៀវឱ្យចូលរួមនៅខាងក្រៅមន្ទីរពេទ្យច្រើនបានឡើយ។ តែពួកគេក៏បានថត រូបបង្ហោះលើ ហ្វេសប៊ុកផេកផ្ទាល់ខ្លួនជាលក្ខណៈបើកចំហរដើម្បីឱ្យភ្ញៀវផ្សេងទៀត បានដឹង។ នៅក្នុងពេលស្បថ និងបំពាក់ចិញ្ចៀន Swift ក៏បាននិយាយទៅកាន់ មិត្តស្រីរបស់ខ្លួនថា «បងមិនដែលគិតថាវាជារឿងលេងសើចទេ បងដឹងមករហូតថា មនុស្សដែលបងត្រូវ រៀបការជាមួយគឺជាអូន»។សម្តីនេះបានធ្វើឱ្យមិត្តស្រីគាត់រំភើប និងអាណិតគាត់ជាទីបំផុត ហើយព្រមរៀបការ ជាមួយគាត់ដោយមិនស្តាយក្រោយ ឡើយ ទោះបីជាមានពេលរស់នៅជាមួយគ្នាមិនយូរក៏ដោយ។ នេះគឺពិតជា ស្នេហ៍ស្មោះកម្ររកបានមែន។

សូមបញ្ជាក់ផងដែរថា ជំងឺមហារីកដែលបានកើតឡើងទៅលើ Swift គឺជាប្រភេទនៃ ការដុះសាច់មហារីកនៅក្នុងឆ្អឹង ហើយជាធម្មតាត្រូវបានគេរកឃើញថា វាតែងកើត លើកុមារ និងក្មេងជំទង់ ជាពិសេសឱកាសនៃការកើតលើក្មេងប្រុស គឺច្រើនជាង ក្មេងស្រីដល់ទៅ២-៣ដងឯណោះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត