អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង

ការដើរកម្សាន្ត ឬដើរផ្សងព្រេងមិនត្រឹមត្រូវតែជាឱសថដើម្បីកាត់បន្ថយស្ត្រេស និងភាពតានតឹងនៅក្នុងខ្លួនរបស់យើងប៉ុណ្ណោះទេ។អ្វីដែលសំខាន់ជាងនេះវាផ្ដល់ឲ្យអ្នកនូវមេរៀនជីវិតច្រើនឥតគណនាដែលគ្មានអ្នកបង្រៀន។អ្នកត្រូវរៀនស្វែងយល់ដោយខ្លួនឯងដើម្បីស្វែងយល់ពីជីវិត ក៏ដូចជាស្វែងយល់ពីពិភពលោកដ៏ធំធេងនេះ។នេះគឺហេតុផល៥ចំណុចដែលអ្នកគួរដើរកម្សាន្ត ឬដើរផ្សងព្រេងឲ្យបានច្រើនអំឡុងអាយុ២០ផ្លាយ៖

១.អ្នកជាមនុស្សល្ងង់នៅឡើយ៖ ស្វែងយល់ពីពិភពលោកឲ្យបានច្រើនដើម្បីទទួលបានពិសោធន៍បានច្រើន និងស្វែងយល់ពីអ្វីដែលអ្នកមិនធ្លាប់ជួបប្រទះ។ការទៅកាន់កន្លែងថ្មីៗប្រៀបបីដូចជាការរៀនមេរៀនផ្សេងៗគ្នាដូច្នេះដែរ។

អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង

២.រៀនស្វែងយល់ពីអ្វីដែលខុសប្លែកពីសង្គមដែលយើងរស់នៅ៖ ប្រសិនបើអ្នករស់នៅតែក្នុងសង្គមមួយ ស្គាល់តែគំនិតនៅក្នុងសង្គមនោះ អាចនិយាយបានថាអ្នកជាកង្កែបក្នុងអណ្ដូង។ យើងគិតថាអ្វីដែលយើងមានគឺល្អឥតខ្ចោះហើយ តែតាមពិតជាក់ស្ដែងវាមិនមែនដូច្នេះទេ។ ការដើរកម្សាន្តច្រើនជួយធ្វើឲ្យយើងក្លាយជាមនុស្សដែលចិត្តទូលាយជាងមុន។

អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង

៣.អ្នកត្រូវការឱកាសបរាជ័យ និងបង្កើតកំហុសឲ្យបានច្រើន៖ កំហុស និងភាពបរាជ័យគឺជាមេរៀនដ៏ល្អបំផុតសម្រាប់ភាពជោគជ័យ។ ព្រោះថាបើយើងចង់បានលទ្ធផល យើងត្រូវតែហ៊ានបរាជ័យ។ មានតែមនុស្សដែលអង្គុយនៅស្ងៀមតែមួយកន្លែងប៉ុណ្ណោះដែលគ្មានកំហុស និងការបរាជ័យ។ អ្នកអាចនឹងធ្លាប់ខកជើងយន្តហោះឬរថយន្តក្រុង ឬបាត់ទូរសព្ទអំឡុងដំណើរកម្សាន្តដែលវានឹងបង្រៀនអ្នកឲ្យចេះប្រុងប្រយ័ត្នជាងមុន។

អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង

៤. អ្នកនៅមានកម្លាំង និងពេលច្រើន៖ អ្នកនៅមានកម្លាំង និងពេលច្រើននៅក្នុងវ័យនេះ ដូច្នេះត្រូវចេះរកវិធីសាស្ត្រសន្សំប្រាក់ ខំប្រឹងធ្វើការដើម្បីចំណាយលើដំណើរកម្សាន្តដើម្បីស្វែងយល់ពីជីវិត។

អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង

៥. រៀនធ្វើដំណើរដោយឯករាជ្យ៖ ការឃ្លាតឆ្ងាយពីអ្នកផ្ទះ និងអ្នកស្គាល់គ្នាមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ព្រោះវាបង្រៀនឲ្យយើងមានឯករាជ្យ និងមានសិទ្ធិសម្រេចអ្វីៗដោយខ្លួនឯង។ ហើយការធ្វើដំណើរក៏មិនចាំបាច់មានគ្នាច្រើនដែរនៅពេលខ្លះ ដោយហេតុថាការធ្វើដំណើរតែឯងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងប៉ឹងនិងម្ចាស់ការលើខ្លួនឯង។ ភាពម្ចាស់ការអាចធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ដូចពាក្យលោកពោលថា ធ្វើអីកុំចាំតែតោងកន្ទុយគេ ត្រូវតែហ៊ានសម្រេចចិត្ត។

អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង

សរុបមកការដើរកម្សាន្តឬការដើរផ្សងព្រេងតែឯងក្នុងអំឡុងវ័យនេះ អាចប្រឈមនឹងការលំបាកច្រើនដោយសារតែវប្បធម៌ខ្មែរយើងខុសពីវប្បធម៌លោកខាងលិច ដែលទាមទារឲ្យយើងត្រៀមខ្លួនជាមុនដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតមានអំឡុងពេលធ្វើដំណើរនេះ ហើយអ្នកក៏ត្រូវមានការស្រុះស្រួលជាមួយគ្រួសារមុននឹងសម្រេចថាត្រូវទៅទីណាមួយ។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះយើងសង្កេតឃើញថា មានប្រជាជនខ្មែរក្មេងៗមួយចំនួនបានដើរតាមផ្លូវនេះដើម្បីស្វែងរកក្ដីសុបន្តិរបស់ខ្លួន។

ប្រភព ៖ sabay

  • អាថ៌​កំបាំង​៥​យ៉ាង​គួរ​ដើរ​កម្សាន្ត​ឲ្យ​ច្រើន​ទាន់​ខ្លួន​នៅ​ក្មេង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ចំនេះដឹង
Tags: