ខឹងប៉ូលិសចាប់ខ្លួន ស្រីស្អាតម្នាក់បានធាក់កញ្ចក់រថយន្តប៉ូលិសបែកធ្វើប្រងើយ (មានវីដេអូ)

6 Videos


ស្រីស្អាតសាច់សខ្ចីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន និង ឃុំនៅក្នុងរថយន្តបន្ទាប់ពីនាងបានផឹកស្រាស្រវឹងគ្មានសណ្ដាប់ធ្នាប់ មិនតែប៉ុណ្ណោះស្ត្រីម្នាក់នេះក៏បានបង្កជម្លោះជាមួយស្ត្រីដទៃទៀតផងដែរ ។

ខឹងប៉ូលិសចាប់ខ្លួន ស្រីស្អាតម្នាក់បានធាក់កញ្ចក់រថយន្តប៉ូលិសបែកធ្វើប្រងើយ (មានវីដេអូ)

បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួន និង ឃុំនៅក្នុងរថយន្តប៉ូលិស ស្រីស្អាតម្នាក់នេះចាប់ផ្ដើមកើតមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ហើយបានប្រើជើងទាំងពីររបស់នាងបំបែកកញ្ចក់រថយន្តប៉ូលិសទៀតផង ដោយទង្វើដូចនេះបានធ្វើឲ្យប៉ូលិសម្នាក់វាយជើងរបស់នាង និង បាននិយាយជាភាសារុស្ស៊ីថា «តើនាងកំពុងធ្វើអ្វី? នាងឆ្កូតហើយឬ?» ប៉ុន្តែស្ត្រីម្នាក់នោះមិនមាននិយាយអ្វីឡើយដោយនាងបានយកថេបប្លេតមួយគ្រឿងមកថតសកម្មភាពរបស់ប៉ូលិសនោះវិញ ។

ខឹងប៉ូលិសចាប់ខ្លួន ស្រីស្អាតម្នាក់បានធាក់កញ្ចក់រថយន្តប៉ូលិសបែកធ្វើប្រងើយ (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីបបង្ហាញពីសកម្មភាពរបស់ស្ត្រីមិនស្គាល់អត្តសញ្ញាណរូបនេះដែរត្រូវបានថតដោយទូរស័ព្ទដៃរបស់អ្នករស់នៅក្នុងប្រទេសរុស្ស៊ីម្នាក់ដោយមិនបានបញ្ជាក់ពីទីតាំងកើតហេតុឡើយ ប៉ុន្តែគេគ្រាន់តែដឹងថា នារីម្នាក់នេះបានស្ថិតនៅក្នុងសភាពស្រវឹង និង មានស្លៀកឈុតប៊ីគីនីជាប់ខ្លួន ។

ខឹងប៉ូលិសចាប់ខ្លួន ស្រីស្អាតម្នាក់បានធាក់កញ្ចក់រថយន្តប៉ូលិសបែកធ្វើប្រងើយ (មានវីដេអូ)

គួរបញ្ជាក់ដែរថា មានពាក្យចរចាមអារាមបានលើកឡើងថា ស្ត្រីមិនស្គាល់អត្តសញ្ញាណខាងនេះត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងចំនួន ១៥ ថ្ងៃបន្ទាប់ពីប៉ូលិសបានចាប់ខ្លួនពីបទស្រវឹងបង្កជម្លោះ និង គ្មានសណ្ដាប់ធ្នាប់ ៕ (ប្រភព៖ មេរ៉ឺ) កុសល

ខឹងប៉ូលិសចាប់ខ្លួន ស្រីស្អាតម្នាក់បានធាក់កញ្ចក់រថយន្តប៉ូលិសបែកធ្វើប្រងើយ (មានវីដេអូ)